​គេហទំព័រ​ បីសំខាន់ៗ សម្រាប់គ្រប់គ្រងអាជីវកម្ម​ឱ្យ​មានប្រសិទ្ធភាព ក្នុងឆ្នាំ២០១៩​



កម្មវិធី​ Software និង​វែបសាយ​បាន​និង​កំពុង​អភិវឌ្ឍ​យ៉ាង​ឆ័ប​រហ័ស​ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​មុខងារ​បម្រើ​ផល​ប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​មុខងារ។ ជាក់ស្ដែង​ ​គេហទំព័រ​ទាំង​៣​ខាង​ក្រោម​នេះ​ ​អាច​ជួយ​​អ្នក​បាន​ច្រើន៖

  1. កម្មវិធី QMARKET

ជាកម្មវិធី ដែលជួយប្រមូលផ្ដុំ តាមដាន គ្រប់គ្រងគំនិតអាជីវកម្មរបស់អ្នកដែលបានបង្កើតឡើងដោយភាពច្នៃប្រឌិត។  វាជាកម្មវិធីមួយដែលជួយស្វែងយល់​ពី​ធនធាន ដោះស្រាយនូវ​បញ្ហា​សំខាន់ៗដែលចង់បានសម្រាប់អាជីវកម្មអ្នកបានយ៉ាងល្អពីមជ្ឈដ្ឋានខាងក្រៅ ខាងក្នុង ពីខ្លួនអ្នកផ្ទាល់។ កម្មវិធីមួយនេះបានទាញយកគំនិតអាជីវកម្មរបស់អ្នកមកបំបែកជាផ្នែកៗដើម្បីរកវិធីសាស្រ្ដក្នុងការដំណើរការអាជីវកម្មមួយនោះឲ្យចេញជារូបរាងតាមលំដាប់លំដោយដោយវិធីសាស្រ្ដក្នុងការអនុវត្ដងាយៗ។

  1. កម្មវិធី BUZZSUMO

ជាកម្មវិធីសម្រាប់វិភាគដៃគូប្រកួតប្រជែង។ គ្រប់អាជីវកម្មទាំងអស់ យុទ្ធសាស្ដ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការដំណើរការអាជីវកម្មឲ្យបានល្អ។ មាតិការជាច្រើនក្នុងកម្មវីធី BUZZSUMO អាចជួយផ្ដល់គំនិតសម្រាប់ការទីផ្សារក្នុងការវិភាគ និង រៀបចំយុទ្ធសាស្រ្ដទីផ្សារ វិភាគអំពីនិន្នាការ និង ការរៀបចំយុទ្ធសាស្ដ្រក្នុងការប្រើប្រាស់ Content ដើម្បីផ្សព្វផ្សាយអោយត្រូវចំនុចនិងចំគោលដៅ។

  1. កម្មវិធី SISENSE

កម្មវិធីនេះជួយអ្នក​ឱ្យ​ដឹងពីសុខភាពអាជីវកម្មរបស់អ្នក ជាអ្នកវាស់ពីអនាគតនៃអាជីវកម្ម តាមរយៈប្រព័​ន្ធ Business Intelligence ដែលជាបច្ចេកវិទ្យាមួយសម្រាប់វិភាគនិងបង្ហាញទិន្នន័យដែលពាក់ព័ន្ធនឹងអាជីវកម្ម៕​

X
5s