ផ្សារមូលបត្រអាស៊ីកើនឡើង ខណៈជប៉ុនមានការធ្លាក់ចុះកាលពីថ្ងៃសុក្រម្សិលមិញ
សន្ទស្សន៍ផ្សារមូលបត្រ Nikkei 225 និង Topix របស់ជប៉ុនមានការធ្លាក់ចុះកាលពីថ្ងៃសុក្រកន្លងទៅ ដោយ Nikkei 225 ធ្លាក់ចុះប្រមាណ ០,៣១ភាគរយ ដែលមានតម្លៃ ២០ ០១៤, ៧៧ ដុល្លារអាមេរិកក្នុងមួយហ៊ុន ខណៈពេលដែល Topix ធ្លាក់ចុះ ០,៥ ភាគរយ ដែលមានតម្លៃ ១ ៤៩៤,០៩ ក្នុងមួយហ៊ុន។ ក្រុមហ៊ុនទាំងពីរនេះធ្លាក់ចុះបន្ទាប់ពីការកើនឡើងជាប់ៗគ្នាថ្ងៃកន្លងទៅ។
Nikkei 225 និង Topix មានការធ្លាក់ចុះជាប្រវត្តិសាស្រ្តរបស់ខ្លួនគិតចាប់តាំងពីឆ្នាំ ២០១១មក មុនពេលផ្សារហ៊ុនរបស់ជប៉ុននឹងបិទការលក់ហ៊ុនប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ជាមួយគ្នានេះដែល ខណៈពេលដែលផ្សារមូលហ៊ុនធំៗរបស់ជប៉ុនធ្លាក់ចុះ ផ្សារមូលបត្រនៅអាស៊ីមានការកើនឡើងគួរឲ្យកត់សម្គាល់។ ផ្សារមូលបត្រសៀងហៃ (Shanghai Stock Exchange) កើនឡើងប្រមាណ ០,៤៤ភាគរយ ដែលមានតម្លៃប្រហែល ២ ៤៩៣,៩០ ដុល្លារក្នុងមួយហ៊ុន។ ផ្សារហ៊ុន Shenzhen ទទួលបានកំណើន ០,២៨៨ភាគរយ ដោយបិទបញ្ចប់ចុងសប្ដាហ៍នេះ ដែលមានតម្លៃប្រហែល ១ ២៦៧,៨៧ ដុល្លារក្នុងមួយហ៊ុន។
ផ្សារមូលបត្រ Hang Seng របស់ហុងកុងមានការធ្លាក់ចុះបន្ដិចបន្តួចក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយមុនការបិទបញ្ចប់ការជួញដូរផ្សារហ៊ុនរបស់ខ្លួនកាលពីថ្ងៃសុក្រ នៅពេលដែល ផ្សារហ៊ុន ASX 200 របស់អូស្រ្តាលីកើនឡើងប្រហែល ១,០២ភាគរយ ដែលមានតម្លៃ ៥ ៦៥៤,៣ ដុល្លារក្នុងមួយហ៊ុន។ Australia and New Zealand Banking Group Ltd ទទួលបានកំណើន ២,៧០ ភាគរយ Commonwealth Bank of Australia កើនប្រមាណ ២,២៥ភាគរយ និង Westpac ស្ទុះឡើងដល់ ២,៩៨ភាគរយ និង National Australia Bank កើន ២,៦៦ភាគរយ។ Kospi របស់កូរ៉េខាងត្បូងកើនឡើង ០,៦២ រហូតដល់ ២ ០៤១,០៤ ដុល្លារក្នុងមួយហ៊ុន៕
ដោយ៖ លង់ វណ្ណៈ