សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា​ កំពុងតែអភិវឌ្ឍន៍ទៅមុខជាលំដាប់!!!​



សន្ទស្សន៍ផ្សារមូលបត្រចុងក្រោយ ពេលបិទផ្សារកាលពីមិ្សលមិញមានចំនួន ៤៧១.៧១ ពិន្ទុ ដែលបានកើនឡើងចំនួន ៤.៥២ពិន្ទុ ឬស្មើរនឹង ០.៩៧% បើធៀបទៅនឹងតម្លៃកាលពីថ្ងៃទី ២៧ កន្លងទៅនេះមានតម្លៃជួញដូរចំនួន ១៣២.១៦៤.៥៤០(USD 32,885)ដែលការជួញដូរភាគហ៊ុនសរុប២៨,៩៤៤ ហ៊ុន។ តម្លៃជួញដូរកាលពីម្សិលមិញនេះ បានកើនឡើង ៤៥%។ ចំនួនវិនិយោគិនបានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៥១% និង ទិញ មកវិញចំនួន ៣៥%។ ឯវិនិយោគិនបរទេសវិញបានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៤០% និង ទិញមកវិញចំនួន ៦៤%។ ស្ថាប័នផ្សេងៗ លក់២% ហើយនឹង ក្រុមហ៊ុនមូលបត្របានលក់៧% និង ទិញមកវិញ១%។នេះបើយោងតាម Bizkhmerទទួលបានពីក្រុមហ៊ុនមូលបត្រ SBI Royal Securities Plc. ដោយ៖ គឹម ច័ន្ទលាភ ប្រភព៖ SBI Royal Securities Plc.
X
5s