វៀតណាមបានក្លាយជាប្រទេសដែលមាន​ការបោះផ្សាយ IPO ធំជាងគេក្នុងអាស៊ីអាគ្នេយ៍​



កាលពីមុនប្រទេសដែលមានការបោះផ្សាយភាគហ៊ុនលើកដំបូង IPOធំជាងគេគឺប្រទេសសិង្ហបុរី។ ប្រទេសសឹង្ហបុរីគឺជាប្រទេសមួយដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុជាលក្ខណៈអន្ដរជាតិប៉ុន្ដែក្នុងឆ្នាំនេះសិង្ហបុរីបានប្រគល់ដំណែងរបស់ខ្លួនទៅឲ្យប្រទេសវៀតណាមវិញម្ដង។ ប្រទេសវៀតណាមធ្លាប់ជាប្រទេសមួយដែលមិនធ្លាប់ជាប្រទេសដែលចំណាត់ខ្ពស់បែបនេះទេក្នុងផ្សារមូលបត្រ។ ជាការពិតប្រទេសកុំម្មុយនីសមួយនេះត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានទីផ្សារមូលធនតិចតូចឬ ជាប្រទេស Frontier Marketដែលផ្អែកទៅលើសន្ទស្សន៍ទីផ្សារធំៗ។ ប្រទេសវៀតណាមបានហក់ទៅកាន់ដំណែងខ្ពស់ជាងគេក្នងអាស៊ីអាគ្នេយន៍ជាប្រទេសដែលមានការបោះផ្សាយ IPO យ៉ាងធំពីក្រុមហ៊ុន ៥ ដែលមានចំនួនទឹកប្រាក់សរុប ២,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក (ប៊ីលាន) បើធៀបទៅនឹងប្រទេសសិង្ហបុរីវិញមានត្រឹមតែ ៥០០លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ អ្នកជំនាញបាននិយាយថាការធ្លាក់ចុះរបស់ប្រទេសសិង្ហបុរីមិនមានបញ្ហាពាក់ព័ន្ធការកើនឡើងរបស់ប្រទេសវៀតណាមនោះទេ។ ផ្ទុយទៅវិញ ពួកគេបាននិយាយថាប្រទេសអ្នកមានដែលមានសេដ្ឋកិច្ចបើកចំហរ (open economy) អាចងាយរងផលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់សកល ហើយវាមានហេតុផលជាច្រើនទៀតដែលធ្វើរាំងស្ទះដល់ផែនការចុះបញ្ជីរបស់ក្រុមហ៊ុនមួយចំនួន។ នៅក្នុងពាក់កណ្ដាលឆ្នាំ២០១៨ សង្រ្គាមពាណិជ្ជកម្មបានកើតឡើង ភាពតាងតឹងរបស់នយោបាយ និងការធ្លាក់ចុះផ្សារមូលបត្រ បានប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ច ដែលជាហេតុផលធ្វើអោយមានការពន្យារពេលពីក្រុមហ៊ុនមួយចំនួនដែលមានបំណងចុះបញ្ជីបោះផ្សាយ IPO របស់ខ្លួន នេះបើយោងតាមការឲ្យដឹងរបស់លោក Tay Hwee Ling មកពីក្រុមហ៊ុន Deloitte នៅតំបន់អាស៊ីគ្នេយ៍និងជាអ្នកនាំមុនគេ ខាងសេវាកម្មផ្ដល់របាយការណ៍ហិរញ្ញវត្ថុអន្ដរជាតិប្រចាំប្រទេសសិង្ហបុរីបានប្រាប់គេហទំព័រ CNBC តាមរយៈ Email ៕ ដោយ៖ ច័ន្ទលាភ ប្រភព៖​ CNBC
X
5s