ធ្វើម៉េច "លក់ដាច់" ?​



ការលក់ផលិតផលនិងសេវាកម្មមិនមែនងាយស្រួលដូចការគិតនិងការនិយាយទេ ព្រោះការគិត នៅតែជាការគិត ហើយការនិយាយគឺងាយស្រួល ប៉ុន្តែពេល ដែលចាប់ផ្តើមធ្វើគឺពិបាកតែម្តង ហើយពេលដែលអ្នកលក់នោះប្រឹងហើយនៅតែលក់មិនដាច់ទៀត ចាប់ផ្តើមមានអារម្មណ៍ថាអន់ចិត្ត ខ្លាចមេដេញចេញជាដើម។ ប៉ុន្តែការដែល អ្នកលក់ទាំងឡាយលក់ផលិតផលមិនដាច់គឺប្រាកដជាមានហេតុផល ហើយវាគឺ៖

១. មិនជឿលើផលិតផល/សេវាខ្លួនឯង៖ អ្នកលក់មួយចំនួនគឺបែបនេះ មានមទ្ទិលសង្ស័យជាមួយនឹងផលិតផល ឫសេវាកម្មរបស់ក្រុមហ៊ុនខ្លួនឯងតែម្តង មានអារម្មណ៍ថាខ្លាចនេះ ខ្លាចនោះ ខ្លាចគេប្រើប្រាស់អត់ល្អ ខ្លាចគេថាឲ្យយើង គេបន្ទោសយើង នេះជាមូលហេតុចម្បង។

២. មិនទុកចិត្តលើស្ថាប័នខ្លួនឯង៖ អ្នកលក់ខ្លះចាប់ផ្តើមកើតមានការមិនទុកចិត្តចំពោះក្រុមហ៊ុនខ្លួនឯង តាំងតែពីថ្ងៃធ្វើការដំបូងមកម្លេះ ព្រោះគិតថាពេលដែលខ្លួនលក់ផលិតផល ឫសេវាកម្មនោះបានហើយ ក្រុមហ៊ុនអាចផ្តល់ការធានាជូនអតិថិជនបានអត់ ពេលខ្លួនសូម្បីតែមេក៏ខ្លួនមិនសូវមានទំនុកចិត្ត១០០% ដែរ។

៣. មិនហ៊ានឲ្យគេសាកល្បង៖ ចំណុចនេះសំខាន់នៅពេលដែលយើងចុះជួបអតិថិជនថ្មីណាមួយ អតិថិជននោះគឺចង់មានបំណងយកផលិតផល ឫសេវាកម្មនោះ មកសាកល្បងដើម្បីដឹងថាវាល្អដល់កម្រិតណា អាចទទួលយកបានដែរឬអត់? ដូច្នេះបើអ្នកលក់ខ្លួនឯងគិតថាផលិតផល ឫសេវាកម្មរបស់ស្ថាប័នយើងល្អមែន កុំខ្លាចនឹងឲ្យគេសាកល្បងលើផលិតផលយើងអី ហើយចូរកុំខ្លាចនឹងបញ្ហាដែលប្រឈមទាំងឡាយអី សំខាន់ត្រូវតែហ៊ានសាកល្បងឲ្យគេប្រើប្រាស់សិន (បើចង់ចំណេញ កុំខ្លាចំណាយ)៕

X
5s