សន្ទស្សន៍ផ្សារមូលបត្រនៅកម្ពុជានៅតែបន្ដកើនឡើងជាលំដាប់!!!
កាលពីម្សិលមិញតម្លៃសន្ទស្សន៍ពេលបិទផ្សារមូលបត្រកម្ពុជាបានកើនឡើង ៧,៨៧ ពិន្ទុ ឬ ១,៧៧% ស្មើពិន្ទុសរុប ៤៥១,៤០ របស់ផ្សារមូលបត្រកម្ពុជា ជាមួយនឹងតម្លៃជួញដូរសរុប ៣៤ ៣៣៧ ៤៨០ រៀល (8,527 ដុល្លារអាមេរិក)ជាមួយនឹងទំហំភាគហ៊ុនជួញដូរសរុបចំនួន ៥,១៤៥ភាគហ៊ុន។
ចំនួនជួញដូរកាលពីម្សិលមិញនេះបានកើនឡើង ៦៥% បើធៀបទៅនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ អ្នកវិនិយោគក្នុងស្រុកបានលក់ភាគហ៊ុនរបស់ខ្លួន ៤០% និងទិញមកវិញ ១៤% នៃទំហំជួញដូរសរុប។ វិនិយោគិនបរទេសបានលក់ហ៊ុនរបស់ខ្លួន ៦០% និងទិញមកវិញ ៤៥%។ ក្រុមហ៊ុនមូលបត្របានទិញភាគហ៊ុនចំនួន ៤១% នេះបើយោងតាមព័ត៌មានពីក្រុមហ៊ុនមូលបត្រ SBI Royal Securities Plc ៕
ដោយ៖ គឹម ច័ន្ទលាភ
ប្រភព៖ SBI Royal Securities Plc