ក្រុមហ៊ុនកូរ៉េមើលឃើញឱកាសនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍​



ស្របតាមការជំរុញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីពង្រឹងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍។ សហគ្រិនកូរ៉េកំពុងស្វែងរកឱកាសថ្មីៗនៅក្នុងតំបន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីតំបន់មួយនេះដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលមានប្រជាជន សរុបចំនួន ៦៣០លាននាក់និង ផលិតផលក្នុងស្រុកសរុប (GDP) 2,4 លានលានដុល្លារ (ទ្រីលាន)។ គោលនយោបាយភាគខាងត្បូងថ្មី (New Southern Policy ) គឺគោលនយោបាយសេដ្ឋកិច្ចបរទេសដ៏សំខាន់របស់រដ្ឋបាលលោក Moon Jae-in និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនក្នុងការរីកចម្រើនរួមគ្នាជាមួយបណ្តាប្រទេសសមាជិកអាស៊ាន មានដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ កាលពីសប្តាហ៍មុនគណៈកម្មាធិការដែលដឹកនាំដោយប្រធានក្រុមហ៊ុនលោក Kim Hyun-chul បានសន្យានឹងផ្តល់ទឹកប្រាក់ ១លានលានវ៉ុន (៨០០ពាន់លានដុល្លារអាមេរិក) គិតត្រឹមឆ្នាំនេះទៅឆ្នាំ២០២២ដើម្បីជួយគាំទ្រក្រុមហ៊ុនខ្នាតតូច និងមធ្យមក្នុងការពង្រីកខ្លួនចូលក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកំពុងចូលរួមក្នុងកិច្ចចរចាឆ្ពោះទៅកាន់កិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយដែលដឹកនាំដោយអាស៊ានដែលហៅថាភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយប្រចាំតំបន់ (Regional Comprehensive Economic Partnership)។ ដោយឡែកក្រសួងក៏កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគ។ បន្ថែមពីនេះដែរ លោកប្រធានាធិបតី Moon បានមានប្រសាសន៍ថា អាស៊ាននិងឥណ្ឌាមានសារៈសំខាន់ចំពោះយើងក្នុងកម្រិតមួយដែលអនាគតរបស់យើងពឹងផ្អែកលើពួកគេ។ ដូច្នេះលោកក៏បានអំពាវនាវឱ្យក្រសួងនានាធ្វើការជាមួយគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិសេសកូរ៉េ - អាស៊ានដែលនឹងប្រារព្ធឡើងនៅប្រទេសកូរ៉េនៅឆ្នាំក្រោយដើម្បីប្រារព្ធខួបលើកទី 30 នៃទំនាក់ទំនងការទូតរវាងកូរ៉េនិងតំបន់អាស៊ាន៕ ដោយ​៖ តិចនី

X
5s