ព័ត៌ប្រចាំថ្ងៃរបស់ផ្សារមូលបត្រកម្ពុជា៖ ថ្ងៃអង្គារ សន្ទស្សន៍ផ្សារមូលបត្រកើនជាង ៤ពិន្ទុ
សន្ទស្សន៍ផ្សារមូលបត្រកាលពីម្សិលមិញមានពិន្ទុ ៤៤៣,៥៣ បានកើនឡើង ៤,២១ពិន្ទុ ឬ ០,៩៦% កាលពី ថ្ងៃ អង្គារ ខែ ធ្នូ ឆ្នាំ២០១៨ គិតត្រឹមម៉ោងបិទផ្សាយ។ កាលពីម្សិលមិញនេះ មានការជួញដូរភាគហ៊ុនចំនួន ១៤.៦០៤ ភាគហ៊ុន ដែលមានតម្លៃសរុប ១០៥.៣០៧.៨៣០រៀល (USD 26,157) នៅក្នុងនោះមានវិនិយោគិន ក្នុងស្រុកបានលក់ភាគហ៊ុន ៨៣% និង ទិញត្រលប់មកវិញចំនួន ២២% នៃទំហំការជួញដូរ។ វិនិយោគិនបរទេសបានលក់ ១៦% និងទិញមកវិញ ៦៥%នៃភាគហ៊ុន។ ក្រុមហ៊ុនមូលបត្របានលក់១% និង ទិញត្រលប់វិញ ១៣%។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានដែល BizKhmerទទួលបានពី ក្រុមហ៊ុនជើងសារមូលបត្រ SBI Royal Securities។
ដោយ៖ ច័ន្ទលាភ
ប្រភព៖ SBI Royal Securities