ប្រទេសទាំង ១០ដែលមានទំហំសេដ្ឋកិច្ចធំជាងគេក្នុងឆ្នាំ ២០១៨​



សហរដ្ឋអាមេរិកមានសេដ្ឋកិច្ចធំជាងគេលំដាប់លេខ១ក្នុងពិភពលោក ដោយមានទឹកបា្រក់សរុបរហូតដល់ទៅ ២០,៤ លានលានដុល្លារអាមេរិក (ទ្រីលាន) នេះបើយោងតាមទិន្នន័យរបស់ International Monetary Fund ប្រទេសចិនដេញតាមពីក្រោយអាមេរិក ដែលមានទំហំសេដ្ឋកិច្ចសរុបគិតជាទឹកប្រាក់ ១៤ លានលានដុល្លារអាមេរិក (ទ្រីលាន) ដែលមានការកើនឡើង ២ លានលានដុល្លារអាមេរិកបើធៀបនឹងឆ្នាំ ២០១៧។ ប្រទេសជប៉ុនឈរលំដាប់លេខ៣ ដែលមានសេដ្ឋកិច្ចសរុប ៥,‌១ លានលានដុល្លារអាមេរិក ដែលចំនួននេះកើនឡើងប្រមាណ ៤,៨៧ លានលានដុល្លារបើប្រៀបធៀបនឹងឆ្នាំទៅ។ ខាងក្រោមនេះគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំង ១០ក្នុងពិភពលោកក្នុងឆ្នាំ ២០១៨៖ ១) សហរដ្ឋអាមេរិក មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២០,៤ លានលានដុល្លារ (ទ្រីលាន) ២) ប្រទេសចិន មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ១៤ លានលានដុល្លារ (ទ្រីលាន) ៣) ប្រទេសជប៉ុន មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ៥,១ លានលានដុល្លារ (ទ្រីលាន) ៤) ប្រទេសអាឡឺម៉ង់ មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ៤,២ លានលានដុល្លារ (ទ្រីលាន) ៥) ប្រទេសអង់គ្លេស មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២,៩៤ លានលានដុល្លារ (ទ្រីលាន) ៦) ប្រទេសបារាំង មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២,៩៣ លានលានដុល្លារ (ទ្រីលាន) ៧) ប្រទេសឥណ្ឌា មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២,៨៥ លានលានដុល្លារ (ទ្រីលាន) ៨) ប្រទេសអ៊ីតាលី មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២,១៨ លានលានដុល្លារ (ទ្រីលាន) ៩) ប្រទេសប្រេស៊ីល មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ២,១៤ លានលានដុល្លារ (ទ្រីលាន) ១០) ប្រទេសកាណាដា មានទំហំសេដ្ឋកិច្ចគិតជាទឹកប្រាក់ ១,៨ លានលានដុល្លារ (ទ្រីលាន)៕ ដោយ៖ លង់ វណ្ណៈ
X
5s