មុនចង់ក្លាយជាអ្នកមាន អានសម្រង់សម្ដីចំនួន ១០នេះ!
តើអ្នកធ្លាប់ស្រមៃថា ថ្ងៃណាមួយអ្នកនឹងក្លាយជាអ្នកមានដែរឬទេ? បើយោងតាមទស្សនៈរបស់បុគ្គលជោគជ័យជុំវិញពិភពលោកបានយល់ឃើញថា គំនិតគឺជាលុយ។ ចង់ក្លាយជាអ្នកមាន អ្នកត្រូវតែជឿជាក់ថា អ្នកនឹងអាចធ្វើវាបាន។ មានមហិច្ឆតា មានគំនិតល្អៗ និងមានវិន័យល្អចំពោះខ្លួនឯង គឺជាមូលដ្ឋានគ្រឹះនៃការបង្កើតទ្រព្យសម្បត្តិ។ ហេតុដូច្នេះហើយមុនចង់ក្រសោបយកភាពមានបាននេះ អ្នកត្រូវបណ្ដុះផ្នត់គំនិតរបស់អ្នកឲ្យបានជាមុនសិនជាមួយនឹងសម្រង់សម្ដីដ៏មានតម្លៃខាងក្រោមនេះ៖
១.ពេលវេលាជាមាសប្រាក់ «ភាពខុសគ្នាតែមួយគត់ រវាងអ្នកមាន និងអ្នកក្រគឺថា តើពួកគេប្រើប្រាស់ពេលវេលាដោយរបៀបណា?» -លោក Robert Kiyosaki-
២.ចំណេះគឺជាទ្រព្យ «បើអ្នកស្វែងរកចំណេះកាន់តែច្រើន អ្នករកលុយបានកាន់តែច្រើន» -លោក Frank Clark-
៣.វិនិយោគលើចំណេះដឹង បានប្រាក់ចំណេញគ្មានដែនកំណត់ «ការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដែលបានផ្តល់ប្រាក់ចំណេញល្អជាងគេបំផុត» -លោក Benjamin Franklin-
៤.មានបណ្ណាល័យក្នុងផ្ទះប្រសើរជាងមានទូរទស្សន៍ទំនើប «អ្នកមាន ទិញទូរទស្សន៍តូចមួយ និងមានបណ្ណាល័យធំនៅក្នុងផ្ទះ រីឯអ្នកក្រមានបណ្ណាល័យតូចមួយតែទិញទូរទស្សន៍ធំដាក់ក្នុងផ្ទះ» -លោក Zig Ziglar-
៥.គំនិតគឺជាលុយ «មនុស្សមានទ្រព្យសម្បត្តិហូរហៀរដោយសារគំនិត មិនមែនដោយសារលុយនោះទេ» -លោក Robert Collier-
៦.គ្មានលុយមិនមែនជាបញ្ហានោះទេ «បើហោប៉ៅរបស់អ្នកមិនមានលុយ វាមិនមែនជាបញ្ហានោះទេ។ អ្វីដែលជាបញ្ហាគឺគ្មានគំនិត និងបេះដូងដើម្បីរកលុយ» -លោកNorman Vincent Peale-
៧.ពេលវេលាគឺជាគណនីសន្សំក្នុងធនាគារ «មួយថ្ងៃៗ គឺជាគណនីធនាគារ ហើយពេលវេលាគឺជាមាសប្រាក់របស់អ្នក។ គ្មានអ្នកណាមាន គ្មានអ្នកណាក្រ មួយថ្ងៃៗ យើងម្នាក់ៗមាន ២៤ ម៉ោងដូចគ្នា»។ -លោក Christopher Rice-
៨.ខ្វះភាពជឿជាក់ ពិបាកនឹងក្លាយជាអ្នកមាន «តើអ្វីទៅដែលរារាំងមិនឲ្យអ្នកក្លាយជាអ្នកមាន? រឿងនេះគឺសាមញ្ញទេ គឺដោយសារតែខ្វះភាពជឿជាក់។ ដើម្បីអាចក្លាយជាអ្នកមានបាន អ្នកត្រូវជឿថា អ្នកអាចធ្វើវាបាន ហើយអ្នកត្រូវតែធ្វើសកម្មភាពចាំបាច់ជាច្រើនដើម្បីសម្រេចគោលដៅនេះ»។ -លោកស្រី Suze Orma-
៩.មានកើតចេញពីទម្លាប់ «ទ្រព្យសម្បត្តិស្តុកស្តម្ភ កើតចេញពីទម្លាប់ដ៏ល្អបំផុតមួយ» -លោក John Jacob Astor-
១០.មានគំនិត មានអ្វីៗទាំងអស់ «រាល់ភាពជោគជ័យ រាល់ភាពមានបាន គឺផ្តើមចេញពីគំនិតរបស់មនុស្សម្នាក់ៗ» -លោកNapoleon Hill-
ប្រភព៖ success