ប្រទេសប្រ៊ុយណេជាប់ជាប្រទេសងាយស្រួលក្នុងការធ្វើអាជីវកម្ម(Ease of Doing Business) ចំណាត់ថ្នាក់ទី ៥៥​



ការសិក្សាស្រាវជ្រាវមួយរបស់ធនាគារពិភពលោក (World Bank) ដែលមានចំណងជើងថា Doing Business Report 2019 ដែលធ្វើការវាស់ស្ទង់និងការវាយតម្លៃទៅលើស្ថានភាពត្រួតពិនិត្រលើអាជីវកម្មក្នុងស្រុកទៅលើ ១៩០ប្រទេស។ របាយការណ៍នេះបានមើលឃើញថាប្រទេសប្រ៊ុយណេសម្រេចបាននូវចំណាត់ថ្នាក់ទី៥៥ក្នុងពិភពលោកជាប្រទេសដែលមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម (Ease of Doing Business)។ ប្រទេសប្រ៊ុយណេជាប់ចំណាត់ថ្នាក់ទី ៥៥ ដោយសារតែប្រទេសនេះទទួលបាន ៧២,០៣ ក្នុងពិន្ទុសរុប ១០០ ដោយផ្អែកលើសូចនាការចំនួន ៤ បើធៀបនឹងឆ្នាំ ២០១៥ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ១០៥។ ប្រទេសប្រ៊ុយណេជាប់ចំណាត់ថ្នាក់ទី ៥៥ មើលឃើញថាកំពុងតែរីកចម្រើនរបស់ខ្លួននឹងមានកំណើនគួរឲ្យគត់សម្គាល់។ ក្នុងរបាយការណ៍នេះ ក្នុងចំណោមប្រទេសអាស៊ាន មានតែប្រទេសប្រុ៊យណេ និងម៉ាឡេស៊ី ប៉ុណ្ណោះដែលមានការកើនឡើងចំណាត់ថ្នាក់ទី ៤។ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសប្រុយណេជាប់ចំណាត់ថ្នាក់ទី១៣។ ក្នុងរបាយការណ៍នេះបានបង្ហាញថាប្រទេសប្រ៊ុយណេបង្កើនពិន្ទុ EODB ដោយសារតែសូចនាករដូចជា ការទទួលបានប្រាក់កម្ចី ការបង្កើតអាជីវកម្ម ការប្រើប្រាស់អេឡិចត្រូនិក និងការបង់ពន្ធជាដើម។ បើទោះបីជាប្រទេសនេះមានការកើនឡើងក៏ដោយ ក៏នៅមានបញ្ហាមួយចំនួនដូចជាការដោះស្រាយជាមួយនឹងការសាងសង់សំណង់ ការចុះបញ្ជីកម្មសិទ្ធ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការការពារការវិនិយោគ ការពង្រឹងទៅលើការចុះកុងត្រា និងការដោះស្រាយបំណុលដែលគ្មានលទ្ធភាពសងជាដើម៕ ដោយ៖ លង់ វណ្ណៈ
X
5s