គន្លឹះសន្សំលុយពីមហាសេដ្ឋីមានៗក្នុងលោកសម្រាប់លោកអ្នកចង់ក្លាយជាអ្នកមានដែរ
ការសន្សំលុយ ជាចំណុចគ្រឹះដែលបានជំរុញឱ្យមហាសេដ្ឋីមានលុយ និងទ្រព្យសម្បត្តិវាល់លានដុល្លារ។ មហាសេដ្ឋីអាចនឹងមានវិធីសន្សំលុយខុសៗគ្នា។ ខាងក្រោមនេះគឺជាគន្លឹះសន្សំលុយដែលលោកអ្នកគួរតែរៀនសូត្រតាម។
ស្ថាបនិកសារព័ត៌មាន Bloomberg លោក Michael Bloomberg មានទ្រព្យសម្បត្តិ ៣៤,៣ពាន់លានដុល្លារ មនុស្សជាច្រើនប្រហែលជាបានស្គាល់មហាសេដ្ឋីរូបនេះជាមិនខានថា ជាអភិបាលក្រុង New York ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន Bloomberg L.P., និងជាម្ចាស់ក្រុមហ៊ុនផ្ដល់ព័ត៌មានហិរញ្ញវត្ថុដ៏ធំគឺ Bloomberg។ ប៉ុន្តែប្រហែលជាគ្មាននរណាដឹងថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ លោកពាក់ស្បែកជើងតែពីរគូប៉ុណ្ណោះ។ ស្បែកជើងទាំងពីរគូនោះ គឺមានពណ៌ខ្មៅ ដែលផ្ដល់ផាសុកភាព ដល់លោក។
លោក Bill Gates មានទ្រព្យសម្បត្តិសរុប ៧៩ពាន់លានដុល្លារ ត្រូវរៀនសូត្រពីកំហុសកាលពីអតីតកាលគឺពិតជាសំខាន់។ ការប្រព្រឹត្តកំហុសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគឺស្ទើរតែមនុស្សគ្រប់គ្នាទៅហើយដែលធ្លាប់ជួបប្រទះ។ សម្រាប់លោក Bill Gates ដែលបុគ្គលមានជាងគេបំផុតក្នុងលោក។ លោកបានថ្លែងដូច្នេះថា ៖«វាជារឿងល្អដែលយើងអបអរភាពជោគជ័យ ប៉ុន្តែវាកាន់តែសំខាន់ដែលលោកអ្នកយកចិត្តទុកដាក់មេរៀននៃការបរាជ័យ»។
លោក Ingvar Kamprad មានទ្រព្យសម្បត្តិសរុប ៥៣ពាន់លានដុល្លារ ស្ថាបនិកក្រុមហ៊ុនផលិតរថយន្ត IKEA រូបនេះមានជំនឿថា ការចំណាយមួយចំនួនគឺជារឿងអត់ប្រយោជន៍បើទោះបីជាមានលុយច្រើនក្រាស់ក្រែលក៏ដោយ។ លោកជាមហាសេដ្ឋីធំ តែលោកជិះយន្តហោះលោកជ្រើសរើសយក economy class ជាងជិះយន្តហោះខ្នាតឯកជន។ លោកបាននិយាយថា ៖«យើងមិនត្រូវការឡានដ៏ទំនើប តំណែងដ៏ខ្ពង់ខ្ពស់ សំលៀកបំពាក់ដ៏ឡូយឆាយ។ តែយើងត្រូវការកម្លាំង និងឆន្ទៈ»។
លោក Warren Buffett មានទ្រព្យសម្បត្តិសរុប ៦៦,១ពាន់លានដុល្លារ លោកគឺជាមនុស្សកំពូលសន្សំម្នាក់ដែរ។ មកដល់បច្ចុប្បន្នលោកមានលុយច្រើនមហាសាលប៉ុន្តែលោកនៅតែរស់នៅនៅក្នុងគេហដ្ឋានដែលលោកទិញតាំងពីឆ្នាំ១៩៥៨ ក្នុងតម្លៃតែ ៣១ ៥០០ដុល្លារដោយមិនផ្លាស់ប្ដូរទីលំនៅទៅណានោះទេ។
Oprah Winfrey មានទ្រព្យសម្បត្តិសរុប ២,៩ពាន់លានដុល្លារ លោក ជា... សូមរង់ចាំតាមដានអានភាគទី២ដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ រតនៈវិភូ