គម្រោង​រោងចក្រ​ពីរ​នៅ​ខេត្ត​តាកែវ​ផ្ដល់​ឱកាស​ការងារ​បាន​ជាង​ ២ពាន់​កន្លែង​



គម្រោង​បង្កើត​រោង​ចក្រ​ពីរ​នៅ​ខេត្ត​ តាកែវ អាច​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​រហូត​ដល់​២៤២២​កន្លែង និង​លេច​ជា​រូបរាង​ឡើង​បន្ទាប់​ពី​គណៈកម្មធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ឯកភាព​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ទី​មួយ​ក្រុមហ៊ុន "GO FRESH F & B CO.,LTD.” និង​ទីពីរ​គឺ​ក្រុមហ៊ុន​“LIEFENG OUTDOORS (CAMBODIA) CO.,LTD.”។

ក្រុមហ៊ុន​ " GO FRESH F & B CO.,LTD.” គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ទឹក​ក្រូច​ ទឹក​ផ្លែឈើ ទឹក​បរិសុទ្ធ និង​នុំ​ស្រួយ​ ដែល​មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​តាឌូ សង្កាត់​រកាក្រៅ ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជា​ ១៧,៥៨ លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​ ៨២១​កន្លែង។ ក្រុម​ហ៊ុន " LIEFENG OUTDOORS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ដេរ​អាវ​សុវត្ថិភាព​ តង់​ និង​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​៥,៤​លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​បាន​ចំនួន ១.៦០១​កន្លែង។ គម្រោង​រោង​ចក្រ​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​ពេជចង្វា ឃុំ​បឹង​ត្រាញ់​ខាង​ជើង ស្រុក​សំរោង ខេត្ត​តាកែវ៕ អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s