សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
ថ្ងៃនេះ Bizkhmer សូមបង្ហាញជូនលោកអ្នកនូវព្រឹត្តការណ៍សេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជាពីសារព័ត៌មានក្នុងស្រុកល្បីៗនិងគួរឲ្យទុកចិត្តចំនួន៤គឺ កាសែតកោះសន្តិភាព រស្មីកម្ពុជា ភ្នំពេញបុស្តិ៍ និងសារត៌មាន SabayNews ដើម្បផ្ដល់ជាដំណឹងនៃការវិវត្តន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បីផ្ដល់ជាជំនួយដល់ការសម្រេចចិត្តធ្វើអាជីវកម្មរបស់លោកអ្នកផងដែរ។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ចំនួន៦៖
យោងតាមកាសែត កោះសន្តិភាពកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយស្ដីអំពី EU គ្រោងផ្ដល់ហិរញ្ញប្បទានជិត100លានដុល្លារដល់កម្ពុជា៖ ដើម្បីរក្សានិងធានាសន្តិសុខស្បៀងរបស់ប្រជាជនកម្ពុជា ជាពិសេសទៅលើធនធានជលផល សហភាពអឺរ៉ុប(EU) ប្រចាំកម្ពុជា គ្រោងនឹងផ្ដល់ហិរញ្ញប្បទានប្រមាណ៨៧លានអឺរ៉ូ ឬស្មើប្រមាណជិត១០០លានដុល្លារអាមេរិក សម្រាប់កម្មវិធីគ្រប់គ្រងធនធានជលផលវារីវប្បកម្ម បន្ទាប់ពីថវិកាជាង៣០លានអឺរ៉ូ ដែលផ្ដល់ជូនកម្ពុជា កាលពីពេលកន្លងទៅ ត្រូវបានកម្ពុជាយកមកប្រើដោយមានប្រសិទ្ធភាព និងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត យោងតាមប្រភពខាងលើ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ដីអំពី UNសន្យាវិភាជន៍ថវិកាជិត578លានដុល្លារដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានឲ្យដឹងថា អង្គការសហប្រជាជាតិUNបានសន្យានឹងវិភាជន៍ថវិកាប្រមាណ៥៧៧,៦លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍវិស័យសាធារណៈនៅកម្ពុជា រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត ដោយឡែកសម្រាប់កាសែតរស្មីកម្ពុជាវិញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយអំពី គម្រោងវិនិយោគចំនួន១១ និងទឹកប្រាក់ជិត៣០០លានដុល្លារ បានទទួលការសម្រេច៖ គម្រោងវិនិយោគចំនួន១០និងទឹកប្រាក់វិនិយោគជិត៣០០លានដុល្លារអាម៉េរិក(២៩៦លាន)បានទទួលការសម្រេចពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ីឌីស៊ី(CDC)។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពខាងលើកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយស្ដីអំពីរាជរដ្ឋាភិបាលបានផ្ទេរថវិការរដ្ឋចំនួនជាង២.៤១២ លានដុល្លារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគិតមកដល់ឆ្នាំ២០១៨នេះ៖ គិតមកដល់ឆ្នាំ ២០១៨ នេះរាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិការដ្ឋសរុបចំនួនប្រមាណជាង២.៤១២ លានដុល្លារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ(គ.ជ.អ.ប) ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតយោងតាមកាសែតភ្នំពេញ បានចុះផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ដីអំពី កម្ពុជាជំរុញការហោះហើរកាន់តែច្រើនពី វៀតណាម៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាមបង្កើនជើងហោះហើររវាងប្រទេសទាំង ២ ឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីជំរុញនៃការមកដល់របស់ភ្ញៀវទេសចរ។ ការស្នើឡើងនេះធ្វើឡើង ខណៈពេលព្រលានយន្តហោះអន្តរជាតិសំខាន់ទាំង ៣ របស់កម្ពុជាកាលពីថ្ងៃពុធបានប្រារព្ធពិធីស្វាគមន៍អ្នកដំណើរ ១០ លាននាក់ ដែលជាទំព័រថ្មីមួយសម្រាប់ក្រុមហ៊ុន Cambodia Airport។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់សារព័ត៌មាន SabayNews កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយស្ដីអំពីពលរដ្ឋខ្មែរទូទាំងប្រទេសត្រូវដឹង! ឆ្នាំ២០១៩ទៅ ថ្លៃប្រើប្រាស់អគ្គីសនី៥ប្រភេទប្រែប្រួលហើយ៖ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ (ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ។ សូមចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន