ដំបូន្មានទាំង ៨ឃ្លានេះជួយលើកទឹកចិត្តអ្នកឲ្យមោះមុតនឹងភាពជោគជ័យ
Bizkhmer ធ្លាប់បានលើកបង្ហាញលោកអ្នករួចមកហើយពីសម្រង់សម្តីរបស់បុគ្គលល្បីៗសម្រាប់ជួយលើកទឹកចិត្តក៏ដូចជាផ្តល់គំនិតសម្រាប់ត្រិះរិះពិចារណា។ ដំបូន្មានទាំងនោះបានផ្តល់គុណតម្លៃសម្រាប់លោកអ្នក ហើយខាងក្រោមនេះ យើងបានឆ្កឹះយកសម្រង់សម្ដីរបស់បុគ្គលល្បីៗ ៨ រូបមកចែករំលែកដល់លោកអ្នកមិត្តអ្នកអានបន្តទៀត។
១.ប្រើគំនិតដើម្បីកសាងជីវិត «កន្លែងល្អបំផុតដើម្បីចប់ផ្តើមកសាងជីវិតរបស់អ្នកឲ្យប្រសើរឡើង គឺធ្វើអ្វីៗចេញពីគំនិតរបស់អ្នក»។ -លោកJim Rohn-
២.ស្តាប់អ្នកដទៃច្រើនពេកធ្វើឲ្យអ្នកបរាជ័យ «ហេតុផលមួយដែលមនុស្សបរាជ័យក្នុងជីវិត ដោយសារតែពួកគេស្តាប់មិត្តភក្ដិរបស់គេ មិត្តភក្ដិរបស់គេ និងស្តាប់ក្រុមគ្រួសាររបស់គេច្រើនពេក»។ -លោក Napoleon Hill-
៣.ចង់បរាជ័យ ផ្គាប់ចិត្តអ្នកដទៃឲ្យបានច្រើន «ខ្ញុំមិនដឹងថា គន្លឹះជោគជ័យយ៉ាងម៉េចនោះទេ តែបើចង់ដឹងគន្លឹះបរាជ័យ គឺគ្រាន់តែធ្វើផ្គាប់ចិត្តអ្នកដទៃឲ្យបានច្រើនទៅ»។ -លោក Bill Cosby-
៤.មានមហិច្ឆតា មានភាពជោគជ័យ «ទោះបីជាអ្នកពូកែ ឬ មានសមត្ថភាពប៉ុណ្ណាក៏ដោយ បើអ្នកមិនមានមហិច្ឆតាទេ អ្នកនៅតែមិនជោគជ័យ»។ -លោក Li Ka-shing-
៥.កុំបោះបង់ «បើអ្នកមិនបោះបង់ អ្នកនឹងនៅតែមានឱកាស។ ការបោះបង់ ជារង្វាន់ដ៏ល្អបំផុតសម្រាប់ការបរាជ័យ»។ -លោក Jack Ma-
៦.ឲ្យលុយមិនអាចរំដោះភាពក្រីក្របានឡើយ «ឲ្យលុយទៅអ្នកក្រ ពួកគេនឹងនៅតែក្រ។ ឲ្យចំណេះដឹងទៅអ្នកក្រ ពួកគេនឹងដឹងពីរបៀបរើបម្រាស់ខ្លួនពីភាពក្រីក្រ»។ -លោក Robert Kiyosaki
៧.គោលដៅខ្ពស់បំផុត ផ្តើមពីចំណុចទាបបំផុត «ចង់ទៅដល់គោលដៅខ្ពស់បំផុត ត្រូវចាប់ផ្តើមពីចំណុចទាបបំផុត»។ -ទស្សនវិទូ Publilius Syrus-
៨.ការបោះបង់នឹងធ្វើឲ្យអ្នកឈឺចាប់រហូត «បរាជ័យ ធ្វើឲ្យអ្នកឈឺចាប់មួយគ្រា ប៉ុន្តែការបោះបង់ ធ្វើឲ្យអ្នកឈឺចាប់រហូត»។ -លោក Lance Armstrong-៕
ប្រភព៖ dailyquotes