វៀតណាមក្លាយជាប្រទេសនាំចេញទៅទីផ្សារអាស៊ានលំដាប់ទី ៤​



ខណៈដែលការនាំចេញបានផ្លាស់ប្តូរពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗទៀត ប្រទេសវៀតណាមនឹងក្លាយជាគោលដៅនាំចេញដ៏សំខាន់បន្ទាប់សម្រាប់ប្រទេសសមាជិកអាស៊ាន នេះបើយោងទៅតាម អ្នកជំនាញលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅនៅទីក្រុងហូជីមិញ។ លោក Phạm Thiết Hòa ប្រធានមជ្ឈមណ្ឌលលើកកម្ពស់ ពាណិជ្ជកម្ម និងការវិនិយោគនៃទីក្រុងហូជីមិញ(HCM City Investment and Trade Promotion Centre)បានមានប្រសាសន៍នៅក្នុងវេទិកានាំចេញ២០១៨ ទីផ្សារអាស៊ាននិងចិន (2018 Export Forum: ASEAN-China Markets) ថា៖ទំនាក់ទំនងជំនួញរវាងវៀតណាម និងប្រទេសសមាជិកអាស៊ានបានកើនឡើងយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកក៏បន្ថែមថាវៀតណាមគគឺជាទីផ្សារនាំចេញដ៏ធំបំផុតលំដាប់ទី៤ របស់ប្រទេសសមាជិកអាស៊ាន បន្ទាប់ពី សហភាពអឺរ៉ុប សហរដ្ឍអាមេរិក និងចិន។ សេដ្ឋកិច្ចអាស៊ានមានកំណើនយ៉ាងខ្ពស់ ដែលចំនួនប្រជាជនបូកសរុបរួមគ្នាប្រហែល៦៦០លាននាក់។ កាលពីបីឆ្នាំមុនការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC) ត្រូវបានគេរំពឹងថានឹងបើកចំហកាលានុវត្តភាពសម្រាប់អ្នកជំនួញវៀតណាម។ ដើម្បីចូលទៅក្នុងទីផ្សារតំបន់អាស៊ាន លោកHoà បាននិយាយថាក្រុមហ៊ុននាំចេញរបស់វៀតណាមគួរចូលរួមជម្រុញពាណិជ្ជកម្ម ស្ទាបស្ទង់ទីផ្សារ និងពង្រឹងទំនាក់ទំនងជាមួយសហគ្រាសនានាក្នុងទីផ្សារគោលដៅ។ ទៀតសោតគួរក្រុមហ៊ុននាំចេញគួរធ្វើការសិក្សាលើតម្លៃ ចំណង់ចំណូលចិត្ត និងនិន្នាការរបស់អ្នកប្រើប្រាស់នៅតាមទីផ្សារប្រទេសផ្សេងៗ និងធ្វើជាស្លាកផលិតផល និងវេចខ្ចប់ជាភាសាអង់គ្លេស ឬភាសាទៅតាមតំបន់នានា។ ដើម្បីបំពេញតម្រូវការទីផ្សារអាស៊ាន សហគ្រិន អ្នកនាំចេញគួរតែបង្កើតម៉ាកសញ្ញា ប្រើប្រាស់បច្ចេកវិទ្យាដើម្បីកាត់បន្ថយថ្លៃដើម ធ្វើការរចនាផលិតផល និងការបន្ថែមគុណតម្លៃបន្ថែមទៅលើផលិតផល។ បើយើងក្រលែកមើលទីផ្សារប្រទេសចិនវិញ ចិនជាដៃគូពាណិជ្ជកិច្ចដ៏ធំបំផុតរបស់វៀតណាម។ ដោយឃើញថាវៀតណាមនាំចេញទៅប្រទេសចិនបានឈានដល់ទឹកប្រាក់ ៣៨,១ពានលានដុល្លាក្នុងរយៈពេល ១១ដំបូង ដែលមានការកើនឡើងរហូតដល់ទៅ ២៣,២ភាគរយបើធៀបទៅនឹងឆ្នាំកន្លងទៅ។ គិតត្រឹមដើមខែតុលានាឆ្នាំនេះ ពាណិជ្ជកម្មរវាងវៀតណាមនិងចិនសរុបជាទឹកប្រាក់រហូតដល់ទៅ ៩៣,៧ ពាន់លានដុល្លារអាមេរិក (ប៊ីលាន)៕ ដោយ៖ តិច នី
X
5s