តើអ្វីជាទិន្នផលភាគលាភ (Divided Yield) ក្នុងផ្សារហ៊ុន?​



ទិន្ន​ផល​ភាគ​លាភ ឬ​ហៅ​ថា Dividend Yield គឺជាការ​បង្ហាញពី​​ផល​ធៀបនៃ​អនុបាតហិរញ្ញ​វត្ថុ​សម្រាប់​ក្រុមហ៊ុន​មួយ​ (ភាគ​លាភ ធៀបនឹង ភាគហ៊ុន) ដែល​អាច​បង្ហាញ​ថា ក្រុមហ៊ុន​ធ្វើការ​ទូទាត់ ឬ​បែងចែក​​ភាគលាភ​ប៉ុន្មានភាគ​រយ​នៃ​តម្លៃ​ហ៊ុន​របស់​ខ្លួន​​។

ទិន្នផលភាគលាភ នឹងកើនឡើងនៅពេលតម្លៃភាគហ៊ុនធ្លាក់ចុះ ហើយនៅពេលដែលទិន្នផលភាគលាភធ្លាក់ចុះ តម្លៃភាគហ៊ុនកើនឡើង។ ក្រុមហ៊ុនតូចៗ ឬ ក្រុមហ៊ុនថ្មីដែលនឹងចាប់ផ្ដើមដំបូងមានទិន្នផលភាគលាភទាបជាងក្រុមហ៊ុនធំៗដែលមានវិស័យដូចគ្នា។

ទិន្នផលភាគលាភខ្ពស់ផ្ដល់ប្រាក់ចំណូល ឲ្យវិនិយោគិនច្រើនប៉ុន្ដែវាក៏មានហានិភ័យ​  ចំពោះវិនិយោគិនដូចគ្នាដែរ។ ផ្ទុយមកវិញ ប្រសិនបើទិន្នផលភាគលាភទាបផ្ដល់ប្រាក់ចំណូលទាប ប៉ុន្ដែវាមានហានិភ័យតិច នឹងបញ្ជាក់ថា ក្រុមហ៊ុននោះមានស្ថេរភាពល្អ៕ ​

X
5s