ចិនធ្វើការកាត់បន្ថយពន្ធនៅត្រឹមតែ ១៥%លើរថយន្តដែលនាំចូលពីអាមេរិក
ចិនបាននិយាយថាខ្លួននឹងធ្វើការដកពន្ធ ២៥%បណ្ដោះអាសន្នទៅលើការនាំចូលរថយន្តដែលផលិតក្នុងសហរដ្ឋអាមេរិក ដោយការអនុគ្រោះនេះមានរយៈពេល៣ខែគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ទៅ។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសនៅលើគហទំព័ររបស់ខ្លួនថាចិននឹងធ្វើការពន្យាការកាត់ពន្ធនាំចូល ២៥%ទៅលើរថយន្តនិងគ្រឿងបន្លាស់រថយន្តដែលផលិតក្នុងសហរដ្ឋអេមេរិក។
សហរដ្ឋអាមេរិកបានកំណត់ពន្ធ ២៥%លើរថយន្តដែលតម្លើងនៅប្រទេសចិន និង១០%ទៀតទៅលើគ្រឿងបន្លាស់ផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ចិនបានដាក់ពន្ធនាំចូល៤០% ទៅលើឡាននាំចូលពីអាមេរិក ប៉ុន្តែបន្ទាប់ពីសេចក្ដីប្រកាសនេះ ពន្ធនឹងត្រូវកាត់បន្ថយទៅដល់ ១៥% វិញក្នុងរយៈពេល៩០ថ្ងៃគិតចាប់ពីខែមករាទៅ។
បន្ទាប់ពីចិនចេញសេចក្ដីប្រកាសការកាត់បន្ថយពន្ធលើរថយន្តពីសហរដ្ឋអាមេរិកនេះ ក្រុមហ៊ុន BMW និង Tesla បានបញ្ចុះតម្លៃរថយន្តប្រណីតរបស់ខ្លួនដែលលក់ក្នុងប្រទេសចិនភ្លាមៗផងដែរ៕
ដោយ៖ លង់ វណ្ណៈ