បើជួបសញ្ញា ៥យ៉ាងនេះ លោកអ្នកគួរតែចាប់ផ្ដើមការរកស៊ីទៅ
រោគសញ្ញាដែល BizKhmer និយាយនៅពេលនេះ គឺមិនមែនជារឿងអាក្រក់សម្រាប់អ្នកនោះទេ។ វាជាសញ្ញាណដែលបង្ហាញថា ដល់ពេលដែលលោកអ្នកគួរតែចាប់ផ្ដើមអាជីវកម្មហើយ បានជួបរោគសញ្ញាទាំង ៥យ៉ាងនេះ។
១) អ្នកមើលឃើញពីឱកាសជុំវិញខ្លួន៖ បើមើលឃើញឱកាសហើយ តើគួរនៅចាំអ្វីទៀត? ត្រូវតែចាប់ផ្ដើមតែម្ដងទៅ បើមិនដូច្នោះទេឱកាសនោះនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់គេជាមិនខាន។
២) អ្នកមានទម្លាប់ធ្វើការងារកាន់តែយូរ និងច្រើនជាងមុន៖ នៅពេលដែលលោកអ្នកកាន់តែលះបង់ពេលវេលាដើម្បីធ្វើការងារ ហើយមានទម្លាប់ថា មិនឈប់បើធ្វើការងារមិនទាន់ហើយ។ នោះគឺជារោគសញ្ញាមួយបង្ហាញថា លោកអ្នកអាចក្លាយជាអ្នករកស៊ីបានហើយ។
៣) អ្នកមានសំណួរជាច្រើន៖ បើមានទម្លាប់ជាមនុស្សមានសំណួរច្រើន ចង់ដឹងចង់ឭច្រើននោះ នោះគឺដល់ពេលដែលលោកអ្នកអាចប្រែខ្លួនជាអ្នកមានចម្ងល់ច្រើនលើកិច្ចការធ្វើអាជីវកម្ម។
៤) មើលឃើញពិភពលោកខុសពីគេ៖ នេះជាធាតុមួយដែលចាំបាច់ជាងគេ ពេលដែលមនុស្សមើលឃើញពិភពលោកខុសពីគេ។ ការមើលឃើញខុសពីគេ ជាដើមចមបង្កើតអ្វីដែលថ្មី ហើយអាចទទួលបានជោគជ័យដោយនឹកស្មានមិនដល់។
៥) មើលឃើញរឿងរ៉ាវច្រើនដែលត្រូវធ្វើ៖ អ្នកមានទម្លាប់ជាសហគ្រិន គឺមិនមែនផ្ដោតតែទៅលើកិច្ចការតែមួយនោះទេ ពោលគឺមានកិច្ចការជាច្រើនដែលពួកគេអាចធ្វើបានក្នុងពេលដំណាលគ្នា។ គេមិនភ្លេចពីគ្រួសារ ពីមិត្តភក្ដិ និងពីការងាររបស់គេ។ បើអ្នកមានចំណុចនេះដែរនោះ លោកអ្នកអាចក្លាយជាសហគ្រិនបានជាមិនខាន៕
ដោយ៖ រតនៈវិភូ