សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ប្រចាំ​សប្ដាហ៍ក្នុងប្រទេស​



ដើម្បី​ជា​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ផ្នែក​សេដ្ឋកិច្ច និង​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម ថ្ងៃ​នេះ​ Bizkhmer នឹង​ផ្ដល់​ជូន​លោក​អ្នក​នូវការសង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ពី​ស្ថាប័ន​ព័ត៌មាន​ល្បី​ក្នុង​ស្រុក​ចំនួន​៤​គឺ កាសែត​ភ្នំពេញ​បុស្ដិ៍ កាសែត​រស្មីកម្ពុជា កាសែត​កោះ​សន្តិភាព និង​សារព័ត៌មាន ​Sabay News

តាម​រយៈ​កាសែត​រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៤​ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​បាន​ចេញ​ផ្សាយ​អំពី ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​រំពឹង​ទទួលភ្ញៀវ​ទេសចរណ៍ ​១០​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨​៖ ​ក្រោយពី​ការពង្រីក​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ ធ្វើឲ្យ​ល្អប្រសើរ​ឡើង​នូវ​សេវាកម្ម​របស់ខ្លួន អាកាស​យានដ្ឋាន​​កម្ពុជា​រំពឹងថា​ ភ្ញៀវទេសចរណ៍​ដែល​ធ្វើការ​ហោះហើរ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី គឺ​អាកាស​យានដ្ឋាន​​​​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នឹង​ឈានដល់​១០​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​។ សូមចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​រយៈ​ប្រភព​ខាង​លើ​ដែល​បាន​ផ្សាយ​ក្នុង​ថ្ងៃ​ដដែល​នោះ បាន​ចុះ​ផ្សាយ​ស្ដី​អំពី ប្រធានព្រឹទ្ធសភា​ ​រដ្ឋសភា​និង​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទៅទស្សនា​គម្រោង​វិនិយោគ​ទីក្រុង​វិស្សមកាល​ «តារា​សាគរ​»៖ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ទស្សនា​តំបន់​អភិវឌ្ឍន៍​ទីក្រុង វិស្សមកាល​ទេសចរណ៍​ «តារា​សាគរ​» ​ស្ថិតក្នុង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនចម្រុះ​មកពី​ប្រទេស​ចិន​។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែត​ កោះ​សន្តិភាព​វិញ​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដី​អំពី រយៈពេល​១១​ខែ ចំណូល​ពន្ធដារ​បាន​ជាង​២​ពាន់​លាន​ដុល្លាអាមេរិក៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង ​២.០៥៥​ លាន​ដុល្លារអាមេរិក ក្នុង​រយៈពេល​១១​ខែ​នាឆ្នាំ​នេះ កើនឡើង​១៣២​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ស្មើនឹង​ជាង​១០៦%​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់ ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

យោង​តាម​ប្រភព​ខាង​លើ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដី​អំពី​ វិនិយោគិន​អឺរ៉ុប​ស្នើ​ឱ្យ​កម្ពុជា​បន្ត​ចរចា​ជាមួយ​EU៖ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប វិនិយោគិន​អឺរ៉ុប​ដែល​កំពុង​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​សហភាព​អឺរ៉ុប​បន្ត​ទៀត ក្នុង​គោលបំណង​ផ្ដល់​អត្ថប្រយោជន៍ ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​សារព័ត៌មាន​ Sabay News កាល​ពី​ថ្ងៃ​ទី០២ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​ផ្សាយ​ស្ដី​អំពី ថៃ​សន្យា​ជួយ​វិស័យ​អប់រំ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ កើន​ឡើង៖ ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​ផ្សាយ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី រវាង​ប្រទេស​កម្ពុជា និង​ថៃឡង់ដ៍ បាន​កើន​ឡើង​រហូត​ដល់​ជាង ៧ប៊ីលានដុល្លារ នៅ​ត្រឹម​បំណាច់​ខែ​តុលា ឆ្នាំ​២០១៨។ នេះជា​សញ្ញា​វិជ្ជមាន​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ប្រទេស​ទាំងពីរ ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​បាន​ដល់​ ១៥​ប៊ីលាន​ដុល្លារ​អាមេរិក នៅឆ្នាំ២០២០។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​ចំពោះ​កាសែត​ភ្នំពេញបុស្ដិ៍ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ដី​អំពី​ ពាណិជ្ជ​កម្ម​ទ្វេ​​ភាគី​រវាង​ កម្ពុជា​វៀត​ណាម​ កើ​ន​ជិត​ ៤០ ​ភាគរយ៖ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​​​ប្រទេស​ កម្ពុជា ​វៀត​ណាម​ បាន​មើល​ឃើញ​ពី​កំណើន​ខ្ពស់​ដោយ​​​សម្រេច​បាន ​​​ ៣,​០​៦ ​​ពាន់​​លាន​ដុល្លារ​ក្នុង​អំឡុង​​ពេល​ ១០ ខែ​ដំបូង​នៅ​ឆ្នាំ ២០១៨ នេះ គឺ​កើន​ឡើង​​​ ៣៦ ​ភាគរយ​ធៀប​នឹង​​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ នេះ​បើ​​យោង​ទៅ​តាម​ទិន្នន័យ​របស់​​រដ្ឋា​ភិបាល​វៀត​ណាម​។ សូម​ចុច​ត្រង់​នេះ​ដើម្បីអាន​ព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រីរ័ត្ន

X
5s