អាជីវកម្មលក្ខណៈគ្រួសារធំៗទាំង៣ដែលទទួលបានភាពជោគជ័យខ្លាំងបំផុតក្នុងពិភពលោក
អាជីវកម្មលក្ខណៈគ្រួសារគឺជាអាជីវកម្មមួយប្រភេទដែលដឹកនាំនិងគ្រប់គ្រង់ដោយសមាជិកគ្រួសារ។ មនុស្សជាច្រើនគិតថាអាជីវកម្មលក្ខណៈគ្រួសារជាអាជីវកម្មតូចតាចមានការគ្រប់គ្រងមិនត្រឹមត្រូវ មានចំណូលតិចជាដើម។
ប៉ុន្តែមិនអ៊ីចឹងទាំងអស់ទេ ប្រសិនបើយើងក្រលែកមើលទៅអាជីវកម្មលក្ខណៈគ្រួសារធំៗលើពិភពលោកវិញ អ្នកប្រាកដជាមិននឹកស្មានដល់។ ដូចនេះ BizKhmer នាំលោកអ្នកទៅមើលអាជីវកម្មលក្ខណៈគ្រួសារធំៗទាំង ៣ដែលទទួលបានជោគជ័យក្នុងពិភពលោក៖
១) Walmart (Walton Family) ក្រុមគ្រួសារ Walton គ្រប់គ្រងផ្សារទំនើប Behemoth Walmart ជាង ៥១ ភាគរយ។ វាជាជំនួញធំជាងគេក្នុងសហរដ្ឋអាមេរិកដោយផ្នែកទៅលើទំហំទឹកប្រាក់របស់់ផ្សារទំនើប Walmart ។ ផ្សារទំនើប Walmart រកចំណូលបាន៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក និង មាននិយោជិករហូតដល់ ២,៣លាននាក់។ Walmart ជាផ្សារទំនើបដែលមានលក់សម្ភារៈគ្រប់មុខ។ សព្វថ្ងៃផ្សារទំនើប Walmart មានសាខាសរុបចំនួន ១១ ២៧៧ សាខាក្នុង២៧ប្រទេសទូទាំងពិភពលោក។ ចំពោះតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុនWalmart មានតម្លៃ ៩១.៨៥$ក្នុងមួយហ៊ុន។
២) Berkshire Hathaway (Buffet Family) Warrant Buffet មានកូនប្រុសច្បងឈ្មោះ Peter និងកូនស្រីឈ្មោះ Susan។ វិនិយោគិនដ៏ឈ្លាសវៃមួយរូបនេះបានធ្វើឲ្យក្រុមហ៊ុន Berkshire Hathaway ទៅជាក្រុមហ៊ុនមួយដែលជាប់ចំណាត់ថ្នាក់លេខ៤ក្នុងពិភពលោកដែលជាក្រុមហ៊ុនធំជាងគេក្នុងពិភពលោកដែលរកបានប្រាក់ចំណូល ២៤៥,១២៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ Berkshire Hathaway ជាក្រុមហ៊ុនដែលគ្រប់គ្រងទៅលើក្រុមហ៊ុនផ្សេងៗទៀតដូចជាក្រុមហ៊ុន GEICO, Duracell, Dairy Queen ,BNSF Railway ,Lubrizol, Fruit of the Loom ,Helzberg Diamonds, Long & Foster, FlightSafety international, Pampered Chef, NetJets និងភាគហ៊ុន៣៨,៦%របស់ក្រុមហ៊ុន Pilot Flying J, ២៦,៧% ជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Kraft Heinz Company និងកាន់ភាគហ៊ុនរបស់ក្រុមហ៊ុន American Express ១៧,៦% ក្រុមហ៊ុន Wells Fargo ៩,៩% ក្រុមហ៊ុន Coca-Cola ៩,៤% Bank of America ៦,៨% និងក្រុមហ៊ុន Apple ៥,២២%។ ចំពោះតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុន Berkshire Hathaway មានតម្លៃ ៣០០,៣២០ដុល្លារអាមេរិកក្នុងមួយហ៊ុន។
Ford Family Henry ford’s ជាម្ចាស់ក្រុមហ៊ុនគ្រឿងយន្ដដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩០៣ ហើយគ្រួសាររបស់គាត់នូវតែបន្ដដំណើរការក្រុមហ៊ុនមួយនោះរហូតមក តតំណែងមកដល់ទាំងចៅរបស់ Henry ford សព្វថ្ងៃជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និង ចៅទួតរបស់ Henry ford គឺជាប្រធានគ្រប់គ្រងទីផ្សារទូទាំពិភពលោករបស់ក្រុមហ៊ុន Ford ទាំងមូល។ ចំពោះតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុនFord មានតម្លៃ ៨.៥២ដុល្លារអាមេរិកក្នុងមួយហ៊ុន៕
ដោយ ច័ន្ទលាភ ប្រភព www.msn.com