កំពូលមហាសេដ្ឋីទាំង៥រូបក្នុងពិភពលោកប្រចាំឆ្នាំ២០១៨
ដើម្បីសម្រេចបានភាពជោគជ័យ ក្លាយជាអ្នកមាន មហាសេដ្ឋីមិនមែនជារឿងងាយស្រួល ឬជារឿងចៃដន្យនោះទេ។ មនុស្សម្នាក់ៗត្រូវខិតខំតស៊ូ ព្រោះតែមិនមែនកើតមកមានសំណាងដេកលើគំនរមាសប្រាក់ ឬកេរ្តិ៍មរតកដែលមានស្រាប់។ ដោយឡែកបើក្រលែកមើលមហាសេដ្ឋីពិភពលោកមួយចំនួនវិញ គឺសុទ្ធតែអ្នកដែលខិតខំពីបាទដៃទទេ រហូតក្លាយខ្លួនជាមហាសេដ្ឋីមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ថ្ងៃនេះ BizKhmer សូមលើកយកមហាសេដ្ឋីទាំង ៥រូបក្នុងពិភពលោកមកចែកជូនមិត្តអ្នកអាន៖
Jeff Bezo
លោក Jeff Bezo ជាស្ថាបនិកក្រុមហ៊ុនយក្សអាម៉ាហ្សូន ឈរនៅលំដាប់លេខរៀងទី ១ ដែលជាមហាសេដ្ឋីមានប្រាក់ចំណូលច្រើនជាងគេ និងមានជាងគេលើពិភពលោក។ ទ្រព្យសម្បត្តិរបស់លោកសរុបមានចំនួនប្រមាណ១១២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
Bill Gate
លោកBill Gate ជាស្ថាបនិករបស់ក្រុមហ៊ុន microsoft គាត់បានឈរជើងជាមហាសេដ្ឋីលំដាប់ទី១តាំងពីឆ្នាំ ២០១៣មកម្លេះ ប៉ុន្ដែបច្ចុប្បន្ន លោកJeff Bezo បានដណ្ដើមតំណែងរបស់លោកតយកទៅបាត់។ ដូចនេះសព្វថ្ងៃ Bill Gate គឺជាមហាសេដ្ឋីលំដាប់ទី ២ក្នុងពិភពលោក មានទ្រព្យសម្បត្តិសរុបចំនួន ៩០ពាន់លានដុល្លារអាមេរិក។ សព្វថ្ងៃ Bill Gate ប្រើប្រាស់ពេលវេលាជាច្រើនរបស់លោកទៅលើមូនិធិសប្បុរសធម៍Bill & Melinda Gates របស់លោកដែលធំជាងគេក្នុងពិភពលោកដើម្បីជួយមនុស្ស។
Warren Buffet
លោក Warren Buffet ជាក្រុមបឹ្រក្សាភិបាលរបស់ក្រុមហ៊ុន Berkshire Hathaway ក្រុមហ៊ុន Dairy Queen, Duracell, និង Geico។ លោកត្រូវបានគេទទួលស្គាល់ថាជាវិនិយោគិនជោគជ័យបំផុតក្នុងពិភពលោក។ សព្វថ្ងៃលោក Warren Buffet ជាមហាសេដ្ឋីលំដាប់លេខរៀងទី៣ ដែលមានទ្រព្យសរុប ៨៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
Bernard Arnault
លោក Bernard Arnault ជាមហាសេដ្ឋីលំដាប់លេខរៀងទី ៤ មានទ្រព្យសម្បត្តិសរុប ៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ Arnault ជាក្រុមបឹក្សាភិបាល និង CEO របស់ក្រមហ៊ុនលក់សម្ភារៈដែលមានតម្លៃខ្ពស់គឺ LVMH Moët Hennessy Louis Vuitton និងប្រមូលផ្ដុំទៅដោយម៉ាកផលិតផលល្បីៗផ្សេងទៀត ដែលមានដូចជា Hennessy, Sephora, និង Bulgariជាដើម។
Mark Zuckerberg
លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook ជាមហាសេដ្ឋីវ័យក្មេងជាងគេក្នុងចំណោមហាសេដ្ឋីទាំងប្រាំនាក់នេះសព្វថ្ងៃលោកទើបតែមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ។ លោកបានបង្កើត Facebookក្នុងពេលរូបលោកមានអាយុ ១៩ឆ្នាំ ។ លោក Mark Zuckerberg ជាមហាសេដ្ឋីលំដាប់ទី៥ដែលមានប្រាក់សរុប ៧១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ USAtoday
រូបភាពទាំងស្រុងពី៖ USAtoday