សម្រង់ពាក្យពេជដ៏មានអត្ថន័យទាំង ១០ឃ្លា របស់លោក P.T Barnum កំពូលតារាសម្ដែងអាមេរិក​



លោក P.T Barnum  គឺជាតារាសម្ដែង អ្នកនយោបាយ និងជាសហគ្រិនដ៏ជោគជ័យមួយរូបក្នុងសតវត្សទី ១៩។ លោកកើតនៅថ្ងៃទី ៥ ខែកក្តដា ឆ្នាំ១៨១០ ក្នុងសហរដ្ឋអាមេរិក។ លោក P.T Barnum ត្រូវគេប្រសិទ្ធនាមថាជាកំពូលតារាងសម្ដែងល្បីល្បាញ (The Great Showman)ក្នុងសហរដ្ឋអាមេរិក។ ក្រៅពីការងារសិល្បះ លោកក៏ជាអ្នកនិពន្ធសៀវភៅមួយរូបផងដែរ។ តោះទៅមើលសម្រង់ឃ្លាដ៏មានអត្ថន័យទាំង ១០ឃ្លា របស់លោក៖

១) «លុយគឺជាអ្នកបម្រើដ៏ស្មោះត្រង់ ប៉ុន្តែជាចៅហ្វាយដ៏ឃោឃៅ»។

២) «ភាពគួរសមនិងភាពស្លូតបូត សុភាពរាបសារគឺជាដើមទុនដ៏អស្ចា្យដែលអ្នកត្រូវវិនិយោគក្នុងមុខជំនួញ»។

៣) «សំណាងតែងតែជួយមនុស្សដែលឧស្សាហ៍ព្យាយាម សំណាងមិនដែលជួយមនុស្សដែលមិនជួយខ្លួនឯងនោះទេ»។

៤) «ការធ្វើទានដែលល្អបំផុតគឺការធ្វើទានដល់មនុស្សដែលចេះជួយខ្លួនឯង»។

៥) «ប្រសិនបើខ្ញុំបាញ់ព្រះអាទិត្រ បើទោះបីមិនត្រូវ យ៉ាងហោចណាស់ខ្ញុំក៏អាចបាញ់ត្រូវផ្កាយខ្លះដែរ»។

៦) «ថាមពលនិងការអត់ធ្មត់ក្នុងការធ្វើអាជីវកម្មគឺជាធាតុផ្សំដែលពឹងផ្អែកលើគ្នាទៅវិញទៅមកនៃភាពជោគជ័យ»។

៧) «ការលើកលែងទោសជួយផ្សះផ្សារដំបៅ ការបំភ្លេចផ្សះផ្សារស្នាមដំបៅ»។

៨) «កុំស្ទូចត្រីឆ្លាមដោយប្រើនុយតូច»។

៩) «ខ្ញុំមិនខ្វល់អំពីអ្វីដែលអ្នកដទៃនិយាយមកលើខ្ញុំនោះទេ ប៉ុន្តែខ្ញុំខ្វល់តែនៅពេលពួកគេហៅឈ្មោះខ្ញុំខុសប៉ុណ្ណោះ»។

១០) «សិល្បះដ៏ប្រពៃរបស់មនុស្សគឺការចេះធ្វើឲ្យអ្នកដទៃសប្បាយរីករាយ មានសុភមង្គល»។

ដោយ៖ លង់ វណ្ណៈ

X
5s