ក្រុមហ៊ុន GoPro គ្រោងនឹងដកការផលិតរបស់ខ្លួនចេញពីប្រទេសចិន
ក្រុមហ៊ុនផលិតកាមេរ៉ាឈានមុខគេ GoPro បានប្រកាសកាលពីថ្ងៃចន្ទថាខ្លួននឹងដកការផលិតរបស់ខ្លួនចេញពីប្រទេសចិនមុនរដូវក្ដៅក្នុងឆ្នាំ២០១៩ខាងមុខ ដើម្បីបញ្ជៀសការបង់ពន្ធដែលវ៉ាស៊ិនតុនដាក់ទៅលើប៉េកាំង។
ការផលិតរបស់ក្រុមហ៊ុននេះនឹងបន្តក្នុងប្រទេសចិនប្រសិនបើអាមេរិកឈប់ដាក់ពន្ធបន្តទៀត។ ក្រុមហ៊ុន GoPro មានការធ្លាក់ចុះការលក់របស់ខ្លួន១ភាគរយ។
លោក Brian McGee អនុប្រធានប្រតិបត្តិនិងជាប្រធានហិរញ្ញវត្តុរបស់ក្រុមហ៊ុន GoPro បានមានប្រសាសន៍ថា បរិស្ថានអាជីវកម្មនាពេលបច្ចុប្បន្នទាមទារឲ្យមានភាពរស់់រវើក ហើយពួកយើងកំពុងតែតាមដានបញ្ហាដាក់ពន្ធតាមរយៈការផ្លាស់ប្ដូរផលិតផលកាមេរ៉ារបស់យើងចេញពីប្រទេសចិន។ យើងមានជំនឿជាក់ថាយុទ្ធសាស្ត្រផ្លាស់ប្ដូរទីតាំងការផលិតរបស់យើងអាចផ្ដល់ជាប្រយោជន៍ទៅដល់ក្រុមហ៊ុនរបស់យើងប្រសិនបើគ្មានការអនុវត្តការដាក់ពន្ធរបស់អាមេរិកទៅលើចិន។
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងអាមេរិកបានកំពុងតែពុះកញ្ច្រោលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដែលធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានបំណងចង់ដកខ្លួនចេញពីប្រទេសចិន៕
ដោយ៖ លង់ វណ្ណៈ