ហេតុអ្វីហុងកុងជាកន្លែងទាក់ទាញជនបរទេស?​



ហុងកុងគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិមួយដែរទាក់ទាញជនបរទេសជាច្រើនទូទាំងពិភពលោក។ កត្តាដែលធ្វើឲ្យប្រទេសមួយនេះទាក់ទាញ និង​ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដោយសារតែ អត្រានៃពន្ធដារទាប ជាទីក្រុងដែលមានទីផ្សារសេរី ទីតាំងភូមិសាស្រ្ដល្អដែលជាច្រកចេញចូលធំមួយក្នុងប្រទេសចិន និង​មានស្ថេរភាពនយោបាយរួមផ្សំជាមួយបរិយាកាសនៃការធ្វើជំនួញដ៏រឹងមាំ ។  

បន្ថែមពីនេះទៅទៀតក្រុមហ៊ុនធំៗ នៅក្នុងប្រទេសហុងកុងបានចាប់ផ្ដើមជួលនយោជិក​កាន់តែច្រើនឡើងៗចាប់តាំងពីរដ្ឋាភិបាលបើកសិទ្ធឲ្យចិនដីគោកចូលមកសិក្សានៅក្នុងសកលវិទ្យាល័យហុងកុង និងចាប់ផ្ដើមបើកឲ្យ​ជនបរទេសដទៃទៀតដែលមានជំនាញនិងបទពិសោធន៍ក្នុងការងារចូលមកធ្វើការនៅក្នុងហុងកុងបាន។

ចំណែកឯនៅក្នុងទីផ្សារការងារវិញកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ចំពោះអ្នកដែលចង់មកធ្វើការងារក្នុងទីក្រុងហុងកុងត្រូវតែមានវិជ្ជាជីវៈខ្ពស់ មានបទពិសោធន៍ក្នុងការងារ និង​មានចំណេះដឹងផ្នែកគ្រប់គ្រងឧស្សាហកម្មទៀតផង។ មួយវិញទៀតចំណេះដឹងផ្នែកភាសាក៏ជាផ្នែក​មួយដ៏សំខាន់ដូចគ្នា​។ គ្រប់ការងារក្នុងប្រទេសហុងកុងទាំងអស់សុទ្ធតែត្រូវការភាសាចិន និង ភាសាអង់គ្លេសយកមកប្រើប្រាស់។

 ទីក្រុងហុងកុងជាទីក្រុងមួយដែលមើលទៅស្មុគស្មាញណាស់ ប៉ុន្ដែបើអ្នកអាចសម្របខ្លួនទៅនឹងបរិបទ និងបរិយាកាសក្នុងប្រទេសនេះបានអ្នកនឹងទទួលបានភាពរីករាយនៅជុំវិញទីក្រុងដែលប្រកបដោយអគារខ្ពស់ៗដែរពោរពេញទៅដោយថាមពលក្នុងការរស់នៅ៕

ដោយ ច័ន្ទលាភ ប្រភព​icas

X
5s