សម្រង់សម្តីទិព្វទាំង ១៥ឃ្លា ធ្វើឲ្យអ្នកមានការខិតខំតស៊ូ មិនងាយបោះបង់
អ្នកអាចមានអារម្មណ៍ពិបាកតានតឹងក្នុងការធ្វើខ្លួនឲ្យរឹងពឹងនៅពេលដែលខ្លួនមានអារម្មណ៍ថាចង់បោះបង់។ អ្នកមានអារម្មណ៍ថាពិភពលោកនេះក្រឡាប់ចក្រ ហើយគ្មានផ្លូវដែលអាចបន្តទៅមុខរួចទៀតទេ។ ហេតុផលដែលអ្នកគិតបែបនេះគឺដោយសារតែអ្នកគិតផ្ដោតតែរឿងតូចៗមិនបានគិតរឿងធំ ប៉ុន្តែអ្នកត្រូវដឹងថារឿងធំគឺសំខាន់សម្រាប់ជីវិតរបស់អ្នក ដូចនេះកុំខ្វល់ពីរឿងរ៉ាវតូចៗកំប៉ិកកំប៉ុក។
BizKhmer សូមលើកយកនូវសម្រង់សម្តីទាំង១៥ឃ្លា ដើម្បីឲ្យអ្នកខិតខំឡើងវិញ មិនងាយបោះបង់៖
១) «ទទួលយករបស់អ្វីដែលអ្នកមាន បណ្ដោយឲ្យអ្វីដែលបានកន្លងហួសហើយហួសទៅចុះ តែអ្នកត្រូវតែមានជំនឿទៅលើអ្វីដែលអ្នកនឹងក្លាយជាជាពេលអនាគត»។ Sonia Ricotti
២) «ប្រសិនបើអ្នកដួល៧ដង អ្នកត្រូវងើបឈរ ៨ដង»។ Japanese Proverb
៣) «ប្រសិនបើអ្នកជឿថាអ្នកអាចធ្វើបាន អ្នកនឹងឃើញឱកាសនៅចំពោះមុខ។ ប្រសិនបើអ្នកហាក់បាត់បង់ជំនឿចិត្ត នោះអ្នកនឹងមើលឃើញឧបសគ្គរាប់លាននៅរារាំងអ្នក»។ Wayne Dyer
៤) «មិនខ្វល់ថាទីលានប្រយុទ្ធរបស់អ្នកមានភាពលំបាកយ៉ាងណានោះទេ មិនខ្វល់ថាមនុស្សប៉ុន្មាននាក់មិនជឿលើក្ដីសុបិនរបស់អ្នកនោះទេ រឿងតែមួយគត់ដែលត្រូវធ្វើនោះគឺសូមកុំបោះបង់»។ Eric Thomas
៥) «ខ្ញុំមិនមែនជាអ្វីដែលរឿងគ្រប់យ៉ាងកើតឡើងមកលើរូបខ្ញុំនោះទេ ខ្ញុំគឺជាអ្វីដែលខ្ញុំបានជ្រើសរើសថានឹងក្លាយទៅជា»។ Carl Jung
៦) «ខ្ញុំអរគុណសម្រាប់មនុស្សដែលនិយាយថា«ទេ»មកលើរូបខ្ញុំ។ ដោយសារពួកគេនឹងហើយទើបជុំរុញឲ្យខ្ញុំធ្វើអ្វីៗដោយខ្លួនខ្ញុំ»។ Albert Einstein
៧) «ការព្រួយខ្វាយខ្វល់គឺជារឿងឥតប្រយោជន៍គ្មានបានការ ពីព្រោះវាមិនអាចផ្លាស់ប្ដូរអ្វីទាំងអស់។ អ្វីដែលវាអាចធ្វើបានគឺលួចយកភាពរីករាយរបស់អ្នក និងធ្វើឲ្យអ្នករវល់ទោះមិនធ្វើអ្វីសោះ»។ Lionel Willlard
៨) «ជោគជ័យនឹងកើតឡើងមកលើរូបអ្នក បន្ទាប់ពីអ្នកងើបឡើងវិញពីឧបសគ្គ បញ្ហា ព្យុះភ្លៀង»។ Anora Lee
៩) «សូមរឹងប៉ឹង ស្វាហាប់ កុំទន់ជ្រាយ អ្វីៗនឹងប្រសើរឡើងជាមិនខាន។ ថ្ងៃនេះមានភ្លៀងព្យុះ ប៉ុន្តែថ្ងៃស្អែកអ្នកប្រាកដជាមើលឃើញផ្ទៃមេឃពណ៍ខៀវជាមិនខាន»។ Unknown
១០) «រក្សាភាពរឹងប៉ឹង ធ្វើឲ្យសត្រូវរបស់អ្នកឆ្ងល់ហេតុអ្វីបានជាអ្នកអាចញញឹមរហូត»។ Unknown
១១) «អត្តចរឹតរបស់អ្នកគឺជារឿងតូចតាច ប៉ុន្តែវាធ្វើឲ្យអ្នកផ្លាស់ប្ដូរបាន»។ Winston Churchil
១២) «នៅលើផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យមានសុទ្ធតែកន្លែងដែលទាក់ចិត្តអ្នកឲ្យឈប់ ប៉ុន្តែអ្នកត្រូវចាំថា កុំឈប់»។ Unknown
១៣) «ជីវិតប្រៀបដូចជាការជិះកង់អ៊ីចឹង ប្រសិនបើអ្នកចង់ឲ្យកង់បន្តទៅមុខ អ្នកត្រូវតែខំប្រឹងធាក់»។ Albert Einstein
១៤) «ជីវិតមិនមែនអ្នករត់លឿនប៉ុណ្ណា ឬឡើងភ្នំខ្ពស់ប៉ុណ្ណានោះទេ ប៉ុន្តែតើអ្នកអាចលោតបានយូរប៉ុណ្ណា»។ ViVian Komori
១៥) «មនុស្សជោគជ័យចំណាយ ១០%នៃជីវិតរបស់គេលើបញ្ហា ហើយ៩០%ទៀតលើដំណោះស្រាយ»។ Tony Robbins
ដោយ៖ លង់ វណ្ណៈ