​​​យុវតី​​ម្នាក់​ត្រូវ​បាន​សង្សារ​​ជា​ទី​ស្រលាញ់​បំផុត​ឃុំ​ក្នុង​​​​រូង​​បេតុង​​​ ៨​ខែ​​ឱ្យ​អាហារ​ ២​ដង/សប្ដាហ៍​​​ ដោយ​សារ​ជឿ​គ្រូ​ធ្មប់​​



​យុវតី​​ជនជាតិ​តង់ហ្សានី​ម្នាក់​មាន​វ័យ​ប្រមាណ​ ២០​ឆ្នាំ​​ត្រូវ​បាន​​គេ​ប្រទះ​​ឃើញ​នៅ​ក្នុង​រូង​បេតុង​ក្រោយ​ពី​ឃុំ​ខ្លួន​​អស់​រយៈ ពេល​ ៨​ខែ​​ដោយ​​មិត្ត​​ប្រុស​របស់​នាង​ ព្រោះ​តែ​​​មិត្ត​ប្រុស​នាង​​ជឿ​គ្រូ​ធ្មប់​ថា​ នឹង​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​អ្នក​មាន។ ​​ ​យុវតី​ម្នាក់​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​អាក្រាត​កាយ​ បត់​ខ្លួន​នៅ​ក្នុង​រូង​បេតុង​​​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​ថា​មាន​មាន​មនុស្ស​នៅ​ក្នុង​រូង​បេតុង​នោះ។ ​​តាម​ការ​អះអាង​ នាង​ត្រូវ​បាន​ផ្ដល់​អាហារ​ឱ្យ​ញ៉ាំ​តែ​ ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។ ​យុវតី​ម្នាក់​នេះ​បាន​ថមថយ​កម្លាំង​ និង​ស្គម​រីក​រៃ​យ៉ាង​ខ្លាំង ហើយ​សាច់ដុំ​ឆ្អឹង​ខ្នង​របស់​នាង​​ស្ទើរ​តែ​រមូល​ចូល​គ្នា​ ខណៈ​ដែល​ភ្នែក​របស់​នាង​មិន​អាច​សម្លឹង​​ពន្លឺ​បាន​ទេ។ ​នាង​ត្រូវ​ការ​ពេល​វេលា​រាប់​ខែ​ដើម្បី​ព្យាយាម​ និង​ស្ដារ​នីតិសម្បទា​​ឡើង​​វិញ។ ​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា​​​បុរស​ម្នាក់​នោះ​ជា​អ្នក​​សង់​​រូង​គុក​បេតុង​ដាក់​មិត្ត​ស្រី​របស់​ខ្លួន​ដោយ​ផ្ទាល់​ដៃ​ បន្ទាប់​ពី​មាន​គ្រូធ្មប់​ម្នាក់​​​ប្រាប់​ថា​ ​គេ​ត្រូវ​តែ​កប់​​មនុស្ស​ដែល​គេ​ស្រលាញ់​បំផុត​ដើម្បី បាន​ក្លាយ​ជា​អ្នក​មាន៕​ ដោយ៖ រតនៈវិភូ​ ​​​​
X
5s