អ្នក​ធ្លាប់​ដើរ​កាន់​ដៃ​គ្នា​ទេ? ​ដឹង​ថា​មាន​​ប្រយោជន៍​យ៉ាង​ម៉េច​ខ្លះ​ទេ?​​



ការ​ដើរ​កាន់​ដៃ​គ្នា​​​គឺ​ជា​រឿង​ដ៏​សាមញ្ញ​រវាង​​គូ​ស្នេហ៍​ ឬ​មិត្តភក្ដិ​ (ស្ត្រីៗ) ដែល​និយម​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ។ ​ចុះ​មាន​ដឹង​ថា​ ​ការ​​ដើរ​កាន់​ដៃ​គ្នា​មាន​ប្រយោជន៍​​យ៉ាង​ម៉េច​ខ្លះ​ទេ?

១) ជួយ​កាត់​បន្ថយ​ភាព​តានតឹង​៖ ​​ដើរ​កាន់​ដៃ​គ្នា​អាច​ជួយ​ធ្វើ​ឱ្យ​អ្នក​​​កម្ចាត់​ចោល​បាន​នូវ​ភាព​​តានតឹង​ ឬ​ស្ត្រេស្ដ​ដែល​បង្ក​ឡើង​ដោយ​អរម៉ូន​ម្យ៉ាង​គឺ​ cortisol។

២) ​ធ្វើ​ឱ្យ​​ចំណង​ស្នេហា​ ឬ​មិត្តភាព​កាន់​តែ​រឹងមាំ៖​ ច្បាស់​ណាស់​ថា​ ការ​​ដើរ​កាន់​ដៃ​គ្នា​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​​ស្នេហា​ ឬ​មិត្តភាព​កាន់​តែ​ស្និទ្ធស្នាល​​ និង​រឹងមាំ​ជាង​មុន​។ ​បើ​លក្ខណៈ​ជា​គូស្នេហ៍​វិញ​ ការ​ដើរ​កាន់​ដៃ​គ្នា​ជូន​កាល​នៅ​ពេល​អ្នក​ទាំង​ពីរ​ដើរ​ជិត​គ្នា​​គឺ​ដៃ​រត់​រក​គ្នា​ដោយ​​មិន​ដឹង​ខ្លួន​តែ​ម្ដង។

៣) ​កាន់​ដៃ​គ្នា​ល្អ​សម្រាប់​បេះ​ដូង​របស់​អ្នក៖ ​​ដើរ​កាន់​ដៃ​គ្នា​ អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​បាន។ ​នៅ​ពេល​ដែល​ដៃ​ប៉ះ​គ្នា​​ វា​ផ្ដល់​នូវ​​រំញោច​មួយ​ដែល​ជួយ​ដល់​ចលនា​បេះដូង។

៤) ​កាន់​ដៃ​គ្នា​ជួយ​បំបាត់​ការ​ឈឺ​ចាប់៖ ពេល​ខ្លះ​ការ​កាន់​ដៃ​គ្នា​​ក៏​អាច​បំបាត់​ចោល​​នូវ​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។

៥) ​កាន់​ដៃ​គ្នា​ដើម្បី​បំបាត់​ការ​ភ័យ​​ខ្លាច៖​ នេះ​ជា​សញ្ញា​ដែល​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ​។ នៅ​ពេល​ដែល​ភ័យ​ គឺ​កាន់​ដៃ​គ្នា។ ​កាន់​ដៃ​គ្នា​ គឺ​ធ្វើ​ឱ្យ​អ្នក​​ទាំង​ពីរ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ ឬ​កក់​ក្ដៅ​ ដែល​អាច​បំបាត់​​អារម្មណ៍​ភ័យ​ខ្លាច​បាន៕

 

ដោយ៖ រតនៈវិភូ​

X
5s