ភាពខុសគ្នារវាង Sale and Marketing ?
មានមនុស្សជាច្រើនកំពុងតែមានការច្រឡំ រវាង Sale និង Marketing (ការលក់ និង ទីផ្សារ) មូលហេតុអ្វី ? ព្រោះពួកគាត់គិតថា Sale និង ផ្នែក Marketing គឺដូចគា្ន ធ្វើកិច្ចការងារតែមួយ ពេលខ្លះមានគេគិតថា Sale ក៏អាច ធ្វើ Marketing បាន រីឯ Marketing ក៏អាច Sale បានដែរ ត្រូវយល់ថា ក្នុងក្រុមហ៊ុនមួយ នរណា នរណា ក៏អាចលក់បានដែរ ទោះមិនសូវជាមានជំនាញក្នុងការលក់ក៏ដោយ ប៉ុន្តែ ផ្នែកទីផ្សារមិនមែន នរណា នរណា អាចធ្វើរឿងនេះកើតទាំងអស់ឡើយ។
ដូច្នេះត្រូវវែកញែកឲ្យបានច្បាប់អំពីផ្នែកនិមួយៗ នៅក្នុងស្ថាប័ន កុំឲ្យមានការយល់ច្រឡំបន្តទៀត។ លោកស្រី គង់ សូនីតា ជាសហគ្រិនស្រ្តីវ័យក្មេង បានលើកឡើងថាដើម្បីយល់ច្បាស់អំពីរឿងនេះគឺត្រូវយល់ថា Marketing និង Sale ខុសគ្នាត្រង់៖
១. Marketing ផ្នែកទីផ្សារជាផ្នែកមួយដ៏សំខាន់ ហើយក៏ជាផ្នែកដំបូង មុខការលក់ផងដែរ ព្រោះមុខអាចលក់ផលិតផល ឫសេវាកម្មបានលុះត្រាតែយើង ផ្សព្វផ្សាយឲ្យគេ ដឹង ស្គាល់ និង ជឿកជាក់។ មានន័យថា ផ្នែក Marketing គឹផ្សាភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយ ដែលហៅថា Advertising លើសពីនេះទៅទៀតមាន Marketing Plan, Research & Development (R&D) និង 4P’s ជាដើម។ តែបើនិយាយអំពី Marketing គឺនិយាយអំពី Advertising តែម្តង ដូច្នេះ ផ្នែក Marketing គ្រាន់តែជាការផ្សព្វផ្សាយឲ្យគេស្គាស់តែប៉ុណ្ណោះ មុននឹងលក់។
២. Sale ផ្នែកលក់គឺជាផ្នែកមួយដែលបន្តពី Marketing។ មានន័យថានៅពេលដែល ផលិតផល ឫ សេវាកម្ម គេស្គាល់ច្រើនហើយ Sale គឺមានតួនាទីមួយគឺចាប់ផ្តើមលក់តែម្តង។ ដូច្នេះរឿង ផ្នែកទាំងពីនេះមិនអាចមានមួយ ហើយអត់មួយបានទេ ត្រូវតែភ្ជាប់គ្នាដើម្បីធ្វើឲ្យក្រុមហ៊ុនមានដំណើរការ។ លោកស្រីបានបន្តទៀតថា “ផ្នែកលក់ជាអ្នករកចំណូលមកឲ្យក្រុមហ៊ុន រីឯផ្នែក Marketing ជាផ្នែកមួយដែលចាយលុយ” ។
វិធីសាស្រ្តលក់ដាច់ ត្រូវមានជំហ៊ាន៧ គឺ៖
១.Prospect: មុននឹងទៅលក់ត្រូវសួរសិនថា អតិថិជនយើងជានរណា ? ជាអតិថិជនគោលដៅឫយ៉ាងណា ? (Who’s your target customer or client?)
២.Preparation: យើងមានរៀបខ្លួន ឯកសារពាក់ពន្ធ បានគ្រប់អស់ឫនៅ ?
៣. Approach: ធ្វើជាអ្នកលក់ត្រូវស្តាប់គេ អំពីបញ្ហារបស់គេឲ្យបានច្រើន។
៤.Presentation: ត្រៀមលក្ខណៈ រួចឲ្យហើយ ទាំងការស្លៀកពាក់ និងរៀបចំអំពីអ្វីដែលខ្លួនត្រូវនិយាយទៅកាន់អតិថិជន។
៥. Handling Objections: ទទួលបានអតិថិជន ហើយត្រូវធ្វើយ៉ាងដូចម្តេច? ទុកអតិថិជនចោល មិនយកចិត្តទុកដាក់ជាមួយអតិថិជនយើង ឫយ៉ាងណា?
៦. Closing: ត្រៀមផ្តល់សេវាកម្មឫ ផលិតផល ដល់អតិថិជនហើយឫនៅ? ធ្វើយ៉ាងណាបន្តទៀត?
៧. Follow Up: ធ្វើខ្លួនជា Sale កុំចាំមេប្រាប់ ត្រូវត្រៀមលក្ខណៈ Call ទៅអតិថិជនគ្រប់ពេលវេលា ដើម្បីដឹងពី សុខទុក្ខ គាត់ ឫ បញ្ហាដែលគាត់ជួបប្រទះនៅពេលប្រើប្រាស់។
បញ្ជាក់ថា៖ ចាប់ពីពេលនេះ សូមកុំច្រឡំថា Sale និង Marketing ដូចគ្នាឲ្យសោះ។