​អ្នក​ជំនាញ​​សេដ្ឋកិច្ច៖ ​ចិន​កំពុង​អស់​លុយ​​



បើ​តាម​ការ​អះអាង​ពី​​អ្នក​ជំនាញ​សេដ្ឋកិច្ច​ម្នាក់​គឺ​លោក​ Albert Edwards ​បាន​​ឱ្យ​ដឹង​ថា​ ​ចិន​កំពុង​តែ​អស់​លុយ​ ​ដែល​នឹង​ដាក់​បណ្ដែត​​ប្រាក់​យ័ន​ជា​រូបិយប័ណ្ណ​សេរី។ ​

​អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បាន​ព្យាករណ៍​​តម្លៃ​ភាគហ៊ុន​​សហរដ្ឋ​អាមេរិក​នឹង​ធ្លាក់​ចុះ​ ៧៥%​ ​ហើយ​បាន​លើក​ឡើង​បន្ត​ទៀត​ថា​ ពិភពលោក​នឹង​ប្រឈម​​វិបត្តិសេដ្ឋកិច្ច​ធំ​មួយ​ផ្សេង​​ទៀត​នៅ​ពេល​ខាង​មុខ។

​​ការ​ព្យាករណ៍​របស់​លោក​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំ​មួយ​​មាន​មូលដ្ឋាន​នៅ​ប៉ារីស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ​មូលហេតុ​​ដែល​លោក​អះអាង​ថា​ចិន​អស់​លុយ​​គឺ​​​ចង់​សំដៅ​ទៅ​លើ​ប្រាក់​បម្រុង​​​​​​​ប្ដូរ​ប្រាក់​ ដែល​ចិន​នឹង​ត្រូវ​បង្ខំ​ចិត្ត​​បណ្ដែត​ប្រាក់​យ័ន​ជា​រូបិយប័ណ្ណ​សេរី។

​ប្រាក់​បម្រុង​ប្ដូរ​ប្រាក់​របស់​ចិន​បាន​កើន​ឡើង​ដល់​​ ៤​​ទ្រីលាន​ដុល្លារ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​ ប៉ុន្តែ​ចិន​បាន​ប្រើ​ប្រាស់​​អស់​ ៨០០​ពាន់​ពាន់​លាន​ដុល្លារ​​នៃ​សាច់​ប្រាក់​នៅ​បរទេស​​របស់​ខ្លួន​ដែល​ប្រការ​នេះ​ហើយ​​ដែល​ធ្វើ​ឱ្យ​​អ្នក​សេដ្ឋកិច្ច​ខាង​លើ​​សន្និដ្ឋាន​ថា​ ចិន​អាច​នឹង​អស់​លុយ៕​ ដោយ៖ រតនៈវិភូ​

 
X
5s