បន្ទាប់ពីចំណូលមិនកាក់កប GoPro មានបំណងឈប់លក់កាមេរ៉ាផ្សេងៗ ដោយទុកតែ ៣ម៉ូដែលប៉ុណ្ណោះ
បន្ទាប់ពីភាពអវិជ្ជមាននៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន GoPro ពេលនេះនាយកប្រតិបត្តិលោក Nick Woodman បានប្រកាសថា ក្រុមហ៊ុននឹងបញ្ឈប់ការលក់កាមេរ៉ាថតសកម្មភាព (action camera) ស៊េរីមួយចំនួនរួមទាំងម៉ូដែលតម្លៃថោកបំផុតរបស់ខ្លួន ដោយទុកតែ ៣ម៉ូដែលប៉ុណ្ណោះគឺ Hero 4 Black, Hero 4 Silver និង Hero 4 Seesion។