មហាសេដ្ឋី Warren Buffett ប្រាប់ពីគន្លឹះមួយអាចបង្កើនទ្រព្យ ៖«គឺលោកចង់ឲ្យមនុស្សគ្រប់រូបត្រូវផ្ដោតលើជំនាញទំនាក់ទំនងឲ្យបានខ្លាំងបំផុត និងមានលក្ខណៈវិជ្ជាជីវៈ»
មហាសេដ្ឋី និងជាវិនិយោគិនដ៏ល្បីល្បាញរបស់អាមេរិក Warren Buffett បានផ្តល់ដំបូន្មានដ៏ល្អមួយទៀតសម្រាប់មនុស្សទូទៅនូវអ្វីដែលលោកយល់ឃើញថា អាចជួយបង្កើនទ្រព្យរបស់មនុស្សគ្រប់គ្នាបានយ៉ាងហោចណាស់ក៏ ៥០% ដែរ។ គន្លឹះដែលលោកថា ងាយស្រួលបំផុតមួយនេះគឺលោកចង់ឲ្យមនុស្សគ្រប់រូបជាពិសេសយុវជនត្រូវផ្ដោតលើជំនាញទំនាក់ទំនងឲ្យបានខ្លាំងបំផុត និងមានលក្ខណៈវិជ្ជាជីវៈ។
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
នៅក្នុងខ្សែវីដេអូមួយដែលលោកបានបង្ហោះនៅលើគេហទំព័រ LinkedIn បានលើកឡើងដូច្នេះថា៖« វិធីដ៏ងាយស្រួលបំផុតមួយដែលអាចធ្វើឲ្យទ្រព្យសម្បត្តិរបស់អ្នកឥឡូវនេះកើនឡើងដល់ ឬ យ៉ាងហោចណាស់ ៥០% នោះគឺត្រូវពង្រឹងជំនាញទំនាក់ទំនងឲ្យខ្លាំងប្រកបដោយវិជ្ជាជីវៈ ទាំងតាមរយៈការសរសេរ ឬ ផ្ទាល់មាត់»។
លោកបានបន្តថា ប្រសិនបើអ្នកមិនពូកែទំនាក់ទំនងទេ វាប្រៀបដូចជាអ្នកកំពុងញាក់ខ្សែភ្នែកដាក់នារីម្នាក់នៅទីងងឹតដូច្នេះដែរដែលវាមិនអាចទៅរួច។ លោកបន្ថែមថា មនុស្សគ្រប់រូបកើតមកមានថាមពលខួរក្បាលមិនចេះរីងស្ងួត ប៉ុន្តែអ្នកត្រូវមានសមត្ថភាពដើម្បីផ្សារភ្ជាប់ខ្លួនឯងទៅកាន់ពិភពលោក ហើយថាការផ្សារភ្ជាប់នេះគឺជាការទំនាក់ទំនងដែលអាចជួយបង្កើនសក្ដានុពលក្នុងខ្លួនរបស់អ្នក។
ទាក់ទងទៅនឹងទស្សនៈរបស់លោក Warren ខាងលើ មហាសេដ្ឋីអង់គ្លេសលោក Richard Branson ក៏បានយល់ស្របទៅនឹងការលើកឡើងនេះផងដែរ។ លោកថា មនុស្សដែលមានសមត្ថភាព និងអាចបង្កើតបណ្ដាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនោះ គឺជាកូនសោដ៏សំខាន់មួយធ្វើឲ្យបុគ្គលនោះទទួលបានភាពជោគជ័យ។
លោក Richard Branson អះអាងដូច្នេះថា៖«សព្វថ្ងៃនេះ បើអ្នកចង់ធ្វើជាសហគ្រិនជោគជ័យម្នាក់ អ្នកក៏ត្រូវមានភាពប៉ិនប្រសព្វក្នុងការនិយាយផងដែរ។ ជាការពិត សម្តីអ្នកនៅតែឥតប្រយោជន៍ ប្រសិនបើផលិតផល ឬគំនិតរបស់អ្នកប្រៀបដូចជាសំរាមដែលគេបោះចោល។ ប៉ុន្តែកុំគិតថា មានផលិតផលល្អហើយគ្រប់គ្រាន់នោះ អ្នកក៏ត្រូវដើរចេញក្រៅដើម្បីណែនាំមនុស្សគ្រប់គ្នាដឹងអំពីផលិតផលរបស់អ្នកដែរ»៕
ដោយ៖ រតនា វិចិត្រ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០
ប្រភព៖ cnbc