Microsoft អះអាង​​ពិត​ជា​ទិញ​យក SwiftKey តម្លៃ ២៥០លាន ហើយ​​អភិវឌ្ឍ​សម្រាប់ Android និង iOS ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត​



សេចក្ដី​រាយការណ៍​ថា ក្រុមហ៊ុន Microsoft កំពុង​ចរចា​ទិញ​យក​សមិទ្ធផល Developer បង្កើត​ក្ដារចុច SwiftKey ថ្មីៗ​នេះ ឥឡូវ​ត្រូវ​បាន​ក្រុមហ៊ុន​សូហ្វ៊ែរ​យក្ស​នេះ អះអាង​ជា​សាធារណៈ​ហើយ។ ក្រុមហ៊ុន​បាន​ទិញ​យក​សូហ្វ៊េរ​ក្ដារ​ចុច​រហ័ស SwiftKey នេះ​ក្នុង​ទំហំ​ទឹកប្រាក់ ២៥០លាន​ដុល្លារ​អាមេរិក ហើយ​បាន​បញ្ជាក់​ទិសដៅ​អនាគត​ខ្លួន​ថា នឹង​បន្ត​ធ្វើការ​អភិវឌ្ឍ​ក្ដារ​ចុច​ពិសេស​នេះ បង្កើត​ជា app សម្រាប់ Android និង iOS ជា​បន្ត។

SwiftKey-Themes-iOS-930x628 (1)

សូហ្វ៊ែរ keyboard ដូច​ជា SwiftKey និង WordFlow ​គឺ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើន​ល្បឿន​បញ្ចូល​ទិន្នន័យ (input) ​តួអក្សរ​បាន​រហ័ស​ជាង Keyboard ទូទៅ។ វា​មាន​មុខងារ​ពិសេស ផ្ដល់​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​គូស​វាស​ផ្គុំ​ចេញ​ពាក្យ​បាន​យ៉ាង​លឿន ចំណេញ​ពេល​ជាង​ក្ដារ​ចុច​មួយ​ចំនួន។ ​អនុប្រធាន​ផ្នែក​​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី​លោក Harry Shum ​បាន​អះអាង​ទៅ​នឹង​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​លើ blog ផ្លូវការ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បន្ទាប់ពី​មាន​ចចាមអារ៉ាម​កាលពី​ថ្ងៃ​អង្គារ។ កាលពី​ខែ​តុលា ឆ្នាំ​ទៅ SwiftKey បាន​ប្រកាស​ចេញ​ជំនាន់​ក្ដារ​ចុច alpha version ​ដែល​ឌីហ្សាញ​ឡើង​រឹតតែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ ក្នុង​ការ​វាយ​អក្សរ​បាន​រហ័ស​ថែមទៀត ជាមួយ​មុខងារ​ទស្សន៍ទាយ (predicting) ពាក្យ​ដែល​អ្នក​ចង់​សរសេរ​ពេញ។ នេះ​អាច​ជា​មហិច្ឆតា​ថ្មី​មួយ​ទៀត​របស់ Microsoft ក្នុង​ការ​ប្រមូល​យក​បទពិសោធន៍​ពិសេស​សម្រាប់​បញ្ចូល​ក្នុង​ផលិតផល​ស្មាតហ្វូន​ខ្លួន​នៅ​ពេល​អនាគត។ លោក Shum ​បាន​និយាយ​ថា Microsoft ​គ្មាន​គម្រោង​បញ្ឈប់​ដំណើរការ​បង្កើត SwiftKey ​សម្រាប់ iOS និង Android នោះ​ឡើយ តែ​បាន​សន្យា​ថា នឹង​បន្ត​អភិវឌ្ឍ​ថែមទៀត។ Microsoft ​មិន​ត្រឹមតែ​យក​សូហ្វ៊ែរ​របស់ SwiftKey នោះ​ទេ តែ​ថែមទាំង​ប្រមូល​យក​បុគ្គលិក​របស់​ក្រុម​ Developer បង្កើត​ក្ដារ​ចុច​នេះ​ថែមទៀត ឱ្យ​មក​បម្រើការ​នៅ​ក្នុង​ក្រុមហ៊ុន៕
X
5s