ទីក្រុងធំៗ ៣ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតក្នុងលោក
មជ្ឈមណ្ឌលហិរញ្ញវត្ថុសម្ដៅទៅលើប្រទេស ឬ ទីក្រុងណាមួយដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុនហិរញ្ញវត្ថុ ឬធនាគារធំ ៗដែលមានវត្ដ ឬបោះទីស្នាក់កណ្ដាលរបស់ខ្លួននៅក្នុងប្រទេស ឬ ទីក្រុងនោះ។ទីក្រុងណាដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ ធំ បង្ហាញឲ្យឃើញថា ប្រទេសនោះមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ ដូចនេះងាកមកមើលមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗទាំងបីក្នុងសកលោក ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងខាងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទីក្រុងញ៉ូវយ៉ក
ទីក្រុងញ៉ូវយ៉កបានដណ្ដើមតំណែងពីទីក្រុងឡុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុត និងជាមជ្ឈមណ្ឌលដែលទាក់ទាញក្នុងការធ្វើជំនួញខ្លាំង។ ជាទូទៅ ញូវយ៉ក ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលធំជាងគេក្នុងសកលដោយផ្អែកទៅលើសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល (Global Financial Centers Index)។ បច្ចុប្បន្ នផ្សារហ៊ុនរបស់ញូវយ៉កកំពុងមានល្បីល្បាញខ្លាំង និង មានមូលធនទីផ្សារធំជាងគេក្នុងចំណោមផ្សារធំៗក្នុងពិភពលោកដែលមានទីតាំងនៅលើផ្លូវ Wall Street។ ទីក្រុងមួយនេះ មានជាតិសាសន៍ វប្បធម៌ផ្សេងៗគ្នា មករស់នៅទូទាំងប្រទេសដែរជួយឲ្យមានការងារនិងកម្លាំងពលកម្មកាន់តែច្រើន ។ ទីក្រុងមួយនេះជាផ្ទះ សម្រាប់ក្រុមហ៊ុនធំៗមួយចំនួនដូចជា Fortune 500 and Fortune 1000), ធនាគារធំបំផុត (Goldman Sachs, Morgan Stanley និង Merrill Lynch, JP Morgan)និងក្រុមហ៊ុនខ្នាតយក្សជាច្រើនទៀត។
ទីក្រុងឡុងដុន
ទីក្រុងឡុងដុនធ្លាប់ជាទីក្រុងមួយដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៌លេចធ្លោមួយ។ប៉ុន្ដទោះជាយ៉ាងណាក៌ដោយ ឡុងដុនសង្ឃឹមយ៉ាងមុតមាំថា ហិរញ្ញវត្ថុរបស់ខ្លួន នឹងកើនឡើងវិញក្នុងពេលឆាប់ៗនេះ។ងាកមកមើលលើស្ថានភាពរបស់ទីក្រុងមួយនេះវិញ ឡុងដុនទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ និងស្ថិតក្នុងចំណោមទីក្រុងដែលទាក់ទាញបំផុតក្នុងការធ្វើជំនួញ។ ទីក្រុងឡុងជាកន្លែងសំខាន់សម្រាប់ធ្វើការជួញដូររូបិយប័ណ្ឌបរទេសក្រៅពីវិស័យធនាគារ និង វិស័យធានារ៉ាប់រង។ ទីក្រុងឡុង ជាមជ្ឈមណ្ឌលជួញដូរមូលបត្របំណុល គម្រោងវិនិយោគ រូបិយប័ណ្ឌបរទេស និង សេវាធានារ៉ាបរងជាច្រើនទៀត។ ចំណែកឯធនាគារកណ្ដាលរបស់ចក្រភពអង់គ្លេស ជាធនាគារដែលចំណាស់ជាងគេបំផុតទី២ ដែលជាធនាគារគ្រប់គ្រងប្រព័ន្ធរូបិយនិងគ្រប់គ្រងការធ្វើនិយតកម្មនៃការកំណត់សម្គាល់រូបិញប័ណ្ណនៅក្នុងចក្រភពអង់គ្លេស។ ទីក្រុងឡុងក៌ជាទីតាំងដែលមានផ្សារហ៊ុនធំបំផុតនៅក្នុងទ្វីបអឺរ៉ុប។ មួយវិញទៀត ទីក្រុឡុងក៌មានទីផ្សារហិរញ្ញវត្ថុមួយផ្សេងទៀតដោយផ្ដោតលើការជួញដូរមាស ដោយគ្រប់គ្រងដោយ London Bullion Market Association(LBMA)ជាទីតាំងដែលធំបំផុតក្នុងការជួញដូរ មាស និង ប្រាក់។
ទីក្រុងហុងកុង
ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខ ៣ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់មួយដែលទទួលបានការយកចិត្តទុកដាក់ ខ្ពស់បំផុតពីសំណាក់ស្ថាប័នធនាគារនៅក្នុងពិភពលោក។ ទីក្រុងហុងកុង ត្រូវបានគេចាត់ទុកថាជាដែនស្វយ័តដែលមានច្បាប់តឹងតែង និងមានប្រជាជនចេះដឹងច្រើន។ ហុងកុងជាទីដែលផ្ដល់អត្ថប្រយោជន៍សម្រាប់ទាំងអ្នករស់នៅ និងក្រុមហ៊ុនដែលធ្វើវិនិយោគក្នុងទីក្រុង។ ទីក្រុងហុងកុង ជាម្ចាស់ផ្ទះរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងក្រុមហ៊ុនហិរញ្ញវត្ថុខ្នាតយក្សជាច្រើន។ ទីតាំងភូមិសាស្ដ្ររបស់ទីក្រុងហុងកុង គឺជាយុទ្ធសាស្រ្តរបស់ខ្លួនដែលទទួលបាននូវវិនិយោគិនទាំងក្នុងស្រុក និងមកពីខាងក្រៅស្រុកមកបោះជំនួញនៅក្នុងទីក្រុងដ៏មានសក្ដានុពលនេះ។ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ទីក្រុងមួយនេះជាផ្លូវចេញចូលនិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនដីគោក ។ ហុងកុងមានប្រព័ន្ធច្បាប់យុត្តិធម៌ ប្រកបដោយប្រសិទ្ធភាពនិងមានតម្លាភាពជាមួយនឹងហេដ្ឋារចនាសម្ព័ន្ ធនិងសេវាទូរគមនាគមន៍ដ៏ល្អឥតខ្ចោះ។ យោងតាមក្រុមហ៊ុន WorldAtlas ផ្សារភាគហ៊ុនហុងកុងគឺជាផ្សារធំបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក៕
ដោយ៖ ច័ន្ទលាភ
ប្រភព៖ Financial time