ផ្សារមូលបត្រក្នុងអាស៊ីបាស៊ីហ្វិក កំពុងតែកើនឡើងខ្ពស់បន្ទាប់ពីកិច្ចប្រជុំរបស់ដូណាលត្រាំជាមួយចិន​



ជុំនួបប្រជុំកាលពីចុងសប្ដាហ៍រវាងលោកដូណាលត្រាំនិងលោកស៊ី ជិងពិង ចាប់ផ្ដើមបង្ហាញអំពីឥទ្ធិពលវិជ្ជមានក្នុងទីផ្សារមូលបត្រអាស៊ីកាលពីថ្ងៃចន្ទ។ មេដឹកនាំកំពូលទាំងពីរបានធ្វើកិច្ចព្រមព្រៀងក្នុងការធ្វើពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំ G-២០ ដោយពន្យានូវការយកពន្ធ ហើយយល់ព្រមនឹងបើកឱកាសឲ្យមានការជួបប្រជុំក្នុងរយៈពេល៩០ថ្ងៃដើម្បីការពិភាក្សាបន្ថែមទៀត។ លោកដូតាលត្រាំបានយល់ព្រមពន្យាទៅលើផែនការតំឡើងពន្ធនាំចូលក្នុងខែមករា ទៅលើទំនិញរបស់ចិនដែលមានទឹកប្រាក់សរុប ២០០ ពាន់លានដុល្លារ (ប៊ីលាន)។ ដោយសារការពន្យាពេលយកពន្ធនេះហើយដែលធ្វើឲ្យ ទីផ្សាហ៊ុនចិនដីគោក ទទួលបានការកើនឡើង។ ផ្សារមូលបត្រសៀងហៃ (Shanghai Stock Exchange) មានកំណើនប្រមាណ ២,៥៧ ភាគរយ ដែលសរុបជាទឹកប្រាក់ប្រមាណ ២ ៦៥៤ ក្នុងមួយហ៊ុន ខណៈដែល SZSE Component Index កើនឡើងប្រមាណ ៣,២៧៥ភាគរយ ដែលស្មើរនឹង ១ ៣៨១,៥៥ ក្នុងមួយហ៊ុន។ សន្ទស្សន៍របស់ The Caixin/Markit Manufacturing Purchasing Managers មានការកើនឡើងពី ៥០,២ ដែលចំនួននេះច្រើនជាងកាលពីខែតុលាដែលមាន ៥០,១។ ក្នុងពេលជាមួយគ្នានោះដែរសន្ទស្សន៍របស់ Hang Seng បានកើតឡើង ២,៥ភាគរយ នៅត្រឹមការបិទបញ្ចប់ផ្សារហ៊ុននាថ្ងៃនេះ។ សន្ទស្សន៍ Nikkei 225 របស់ជប៉ុនមានការកើនឡើង១ភាគរយ នៅពេលដែលសន្ទស្សន៍ Topix បានងើបឡើងប្រមាណ ១,៣ភាគរយ។ ក្នុងប្រទេសកូរ៉េ Kospi ទទួលបានការកើនឡើងប្រមាណ ១,៦៧ ដែលក្បែរនឹងទឹកប្រាក់ ២ ១៣១, ៩៣ ដុល្លារក្នុងមួយហ៊ុន។ ក្នុងប្រទេសអូស្រា្តលី ASX 200 លោតឡើងដល់ ១,៨៤ភាគរយ មានតម្លៃជិត ៥ ៧៧១,២០ ក្នុងមួយហ៊ុន។ Rio Tinto កើនឡើង ២,៣៣ ខណៈដែល Fortescue Metal Group ហក់ឡើងដល់ទៅ ៤,២៥ភាគរយ ហើយនិង BHP Billiton លោតឡើង ៣,៦៨ភាគរយ៕ ដោយ៖ លង់ វណ្ណៈ
X
5s