តម្លៃ​ប្រេង​ឥន្ទនៈ​បន្ត​ចុះ​ថ្លៃ​សម្រាប់​ខែ​ថ្មី​នេះ​



យោង​តាម​ការ​ចេញ​ផ្សាយ​តាមរយៈ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​បង្ហាញ​តារាង​ទិន្នន័យ​តម្លៃ​ប្រេង​ឥន្ទនៈ​សម្រាប់​អនុវត្ត​ នៅ​ក្នុង​ខែ​ធ្នូ​នេះ ដែល​នឹង​ចុះ​មក​ត្រឹម​ ៣៤៥០រៀល/លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​ ៣៥០០​រៀល/លីត្រ សម្រាប់​ប្រេង​ម៉ាស៊ូត ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ប្រេងឥន្ទនៈ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ គឺ​មាន​តម្លៃ​ ៣៦៥០រៀល/លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៣៨០០​រៀល/លីត្រ សម្រាប់​ប្រេងម៉ាស៊ូត៕

X
5s