សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗប្រចាំសប្ដាហ៍
ថ្ងៃនេះ Bizkhmerបានដកស្រង់នូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសចេញពីសារព័ត៌មានល្បីៗក្នុងស្រុកចំនួន៤ គឺ រស្មីកម្ពុជា ភ្នំពេញប៉ុស្ដ៍ និងកោះសន្តិភាព និង Sabay News។ ការសង្ខេបជូននូវខ្លឹមសារសេដ្ឋកិច្ចសំខាន់ៗទាំងនេះ គឺដើម្បីជាជំនួយដល់ការសម្រេចចិត្តនៃការធ្វើអាជីវកម្មរបស់លោកអ្នក។ ខាងក្រោមនេះ ជាការសង្ខេបជូននូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ៖
យោងតាមកាសែតភ្នំពេញបុស្ដិ៍ បានចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឋិកា ឆ្នាំ២០១៨ កន្លងទៅនេះស្ដីអំពីសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងខ្ពស់ជាងឆ្នាំមុន៖ ធនាគារពិភពលោក (WB) កាលពីម្សិលមិញ បានចេញផ្សាយជាផ្លូវការនូវរបាយការណ៍ចុងក្រោយរបស់ខ្លួនស្ដីពីចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកើនឡើងកាន់តែខ្ពស់នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ទោះបីជាសេដ្ឋកិច្ចពិភពលោកនៅតែបន្តថមថយសម្ទុះក៏ដោយ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពព័ត៌មានដដែលនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយអំពី ប្រាក់ចំណេញសុទ្ធកំពង់ផែ PAS កើនខ្ពស់ ខណៈ GTI ថយចុះ៖ ក្រុមហ៊ុនចុះបញ្ជីក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ប្រកាសពីលទ្ធផលប្រាក់ចំណេញរបស់ខ្លួនផ្សេងៗគ្នា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៨ ខណៈដែលក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ពន្យារពេលចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែតរស្មីកម្ពុជាវិញ បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីអំពី កម្ពុជា នេប៉ាល់ ចុះហត្តលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈយោគយល់គ្នាចំនួន៤៖ នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ខាត់ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។ កិច្ចព្រមព្រៀងនិងអនុស្សារណៈចំនួន ៤ ត្រូវបានចុះហត្ថលេខា ។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនោះ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈកាសែត កោះសន្ដិភាពកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយស្ដីអំពី ប្រធាន ADB ថ្មីអះអាងថាសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនរយៈពេលវែង៖ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ថ្មី ប្រចាំកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តសម្រេចកំណើនរយៈពេលវែងបន្ដទៀត ខណៈធនាគារនេះកំពុងគាំទ្រកម្ពុជាដើម្បីសម្រេចគោលដៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ។ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នាព្រឹកថ្ងៃទី២៧ វិច្ឆិកា ម្សិលមិញ លោកជំទាវ Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា ធនាគារនេះបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការ និងកំពុងចូលរួមជួយកម្ពុជា ដើម្បីធ្វើឲ្យសម្រេចចក្ខុវិស័យកម្ពុជាដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ក្នុងទិសដៅជំរុញអភិវឌ្ឍន៍កម្ពុជាឲ្យទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមរយៈប្រភពព័ត៌មានដដែលនេះ បានចេញផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ដីអំពីសេដ្ឋវិទូ WB កម្ពុជាពិបាកសម្រេចគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់៖ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៨នេះ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក (WB) បានថ្លែងថា កម្ពុជាអាចនឹងពិបាកក្នុងការសម្រេចឲ្យបាននូវផែនការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ (Upper middle-income) នៅឆ្នាំ២០៣០ បើសិនជាស្ថានភាពសេដ្ឋកិច្ចដូចនឹងបច្ចុប្បន្ននេះ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយសម្រាប់សារព័ត៌មានSabay ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយអំពីភាគីកម្ពុជាជំរុញឲ្យសហភាពអារ៉ាប់រួមវិនិយោគលើវិស័យបួននៅកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានជំរុញឲ្យសហភាពអារ៉ាប់រួមវិនិយោគលើវិស័យបួននៅកម្ពុជាដោយថាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជួបទ្វេភាគីជាមួយលោកជំទាវ រីម អាល់ ហាស្ហីមី (REEM Al Hashimy) រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងឌុយបៃ កាលពីម្សិលមិញ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
អត្ថបទដោយ៖ ជួប ស្រីរ័ត្