លោកដូណាលត្រាំបានលុបចោលជំនួបប្រជុំជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំ G-២០​



មន្ត្រីធំៗរបស់រុស្ស៊ីបានរិះគន់លោកប្រធានាធិបតី ដូណាលត្រាំ ជាសាធារណៈបន្ទាប់ពីការប្រកាសរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដែលគាត់បានមានប្រសាសន៍ថាលោកនឹងមិនជួបជាមួយលោក វ្លាឌិមៀ ពូទីន ក្នុងកិច្ចប្រជុំ G-២០ ក្នុងប្រទេសអាសង់ទីន។ លោកដូណាលត្រាំបានចេញសេញក្ដីប្រកាសនេះតាមបណ្ដាណទំនាក់ទំនងសង្គម Twitter ដោយបានលើកឡើងអំពីរុស្ស៊ីដែលបានរឹបអូសនាវាចំបាំងធុនតូចពីរគ្រឿងនិងនាវាសណ្ដោងរបស់អ៊ុយក្រែនក្នុងតំបន់ Kerch Strait ដែលជាតំបន់ដែលបែងចែកប្រទេសអ៊ុយក្រែននិងរុស្ស៊ី។ មន្ត្រីរបស់រុស្ស៊ី បានធ្វើការសើ្នរសុំហេតុផលដែលលោកដូណាត្រាំបានលុបចោលនូវជុំនួបប្រជុំនេះ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Maira Zakharova បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា «ពួកយើងបានឮនូវការបកស្រាយហើយបានកត់ចំណាំទុករួចហើយ ហើយថាជាការពិតមែនទេ។ ខ្ញុំគិតថាហេតុផលពិតគឺចាក់ឫសគល់ទៅក្នុងស្ថានភាពនយោបាយក្នុងសហរដ្ឋអាមេរិក»។ វិមានក្រឹមឡាំងបានប្រកាសថាខ្លួននឹងមានការជួយប្រជុំមិនផ្លូវការជាមួយលោកដូណាលត្រាំ និងសេតវិមានទំនងជាផ្ដល់ឱកាសដល់ការជួបប្រជុំ ដោយនិយាយថាមិនទាន់មានគម្រោងជួបប្រជុំណាមួយនៅឡើយ។ ក្នុងការប្រកាសមិនឲ្យលោកក្លាឌីមែពូទីនចូនប្រជុំនេះ មានមនុស្សជាច្រើនមានបញ្ចេញមតិយោបល់ជាច្រើនទៅលើរឿងរ៉ាវនេះផ្សេងៗគ្នា។ រដ្ឋបាលរបស់ដូណាលត្រាំបានដាក់សម្ពាធទៅលើឥទ្ធិពលរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕ ដោយ៖ លង់ វណ្ណៈ
X
5s