ផ្សារមូលបត្រ ​ដែល​មាន​ចំនួន​ក្រុមហ៊ុន​ចុះ​បញ្ជី​ច្រើន​ជាង​គេនិង​ចាស់ជាងគេក្នុងទ្វីបអាស៊ី!​



 ប្រទេសឥណ្ឌា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង​ប្រមាណ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​  ហើយ​ក៏​មាន​ការ​រំពឹង​ទុក​ថា​ ឥណ្ឌា​នឹង​ក្លាយ​ជា​ប្រទេស​មហាអំណាច​ទាំង ១០​ក្នុង​លោក។  ​​ស្រប​ពេ​លដែល​ ឥណ្ឌា​​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​​​សេដ្ឋកិច្ច​​មួួយ​ដែល​កំពុង​បោះជំហ៊ាន​ទៅ​មុខ​ ​ផ្សារមូលបត្ររបស់ឥណ្ឌា ក៌លូតលាស់ខ្លាំងដូចគ្នាហើយ ក៏មានអាយុចាស់ជាងគេក្នុងប្រទេសអាស៊ី​ផង​ដែរ។  ​ផ្សារហ៊ុន​ឥណ្ឌា​ឈរ​នៅ​លេខ​រៀង​ ទីដប់ដែលមានមូលធនទីផ្សារធំបំផុតក្នុងទ្វីបអាស៊ី។ ផ្សារហ៊ុនឥណ្ឌាមានឈ្មោះថា ផ្សារមូលបត្រប៉ុមប៉ៃ ដែលជាផ្សារមូលបត្រតែមួយរបស់ប្រទេសឥណ្ឌានិងធំជាងគេក្នុងពិភពលោកក្នុងចំណោមផ្សារមូលបត្រធំៗ ដូចជាផ្សារមូលបត្រញូវយ៉ក ផ្សារមូលបត្រសៀងហៃ ផ្សារមូលបត្រជប៉ុន ផ្សារមូលបត្រឡុនដុន។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៧៥ ស្ថិតនៅក្នុងទីក្រុងប៉ុមបៃ(Bombai) ដែលជាកន្លែងមួយសម្រាប់ លក់ភាគហ៊ុន និង​សម្រាប់​សមាគមន៍ជើងសារមូលបត្រ។ សព្វថ្ងៃ ផ្សារមូលបត្រ​នេះ​ មានក្រុមហ៊ុនចុះបញ្ជីជិត ៦០០០ក្រុមហ៊ុនដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​ផ្សារមូលបត្រ​ទាំង​អស់​ និង​មាន​មូលធន​ទីផ្សារ​ទំហំ ១,៨៨​ទ្រីលាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ កាលពីឆ្នាំ ១៩៩៥ ផ្សារមូលបត្រប៉ុមប៉ៃ បានផ្លាស់ប្ដូរពីការជួញដូរបែបប្រពៃណី ទៅជាការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិច។ ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិចផ្ដល់ភាពងាយស្រួលទៅដល់វិនិយោគិនមួយបែប ប៉ុន្ដែការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិចពេលខ្លះជួបបញ្ហារអាក់រអួលក្នុងពេលជួញដូរបានធ្វើឲ្យវិនិយោគិនមួយចំនួនខ្វះនូវទំនុកចិត្តទៅវិញដោយវិនិយោគិនមួយចំនួនគិតថាការជួញតាមប្រពៃណីមានសុវត្ថិភាព​និង​ ងាយស្រួលជាងការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិចទៅវិញ៕ ដោយ ច័ន្ទលាភ ប្រភព​ Investopedia
X
5s