​ម៉ាឡេស៊ី ជាប់ជាប្រទេសទីមួយក្នុងចំណោមប្រទេស​មានសេដ្ឋកិច្ចងើបឡើង​ (Emerging Market)​



ប្រទេសតួកគីបានដាំក្បាលចុះក្រោមក្នុងប្រទេសដែលមានទីផ្សារងើបឡើង ហើយនៅក្នងប្រទេសអាស៊ាន ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ នេះបើយោងតាមពិន្ទុលើការវាស់ស្ទង់ លើគណនីចរន្ត (current account) ពិន្ទុលើ​សុខភាព​ឥណទាន (sovereign credit ratings) ការវាយតម្លៃលើមូលប័ត្រ និងសញ្ញាប័ណ្ណ (stock and bond valuations) របស់ Bloombergeទៅលើប្រទេសចំនួន២១។ សេដ្ឋកិច្ចរបស់ប្រទេសតួកគីត្រូវបានគេទស្សទាយថា នឹងមានការកើនឡើងប្រមាន ០,៨% ក្នុងឆ្នាំ ២០១៩ ដែលអត្រានេះមានការធ្លាក់ចុះ ៣,៥% ក្នុងឆ្នាំនេះ នេះបើយោងតាមការស្ទង់មតិរបស់ Bloomberg។ អត្រាអតិផរណាកើនឡើងរហូតដល់ទៅ ២៥,២% ក្នុងខែតុលា ដែលត្រូវគេគិតថា ជាចំនួនដ៏ច្រើនបំផុតបើគិតចាប់ពីឆ្នាំ ២០០៣មក។ ប្រទេសម៉ាឡេស៊ីស្ថិតក្នុងលំដាប់ខ្ពស់ជាងគេលេខ១  ដោយសារតែ​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព។ ទិន្នន័យដែលចេញផ្សាយកាលពីសប្ដាហ៍មុន បានបង្ហាញថា អត្រាអតិផរណាមានចំនួន​ត្រឹម​តែ ០,៦% ក្នុងខែតុលា។ ប្រទេសទាំង ៤របស់តំបន់អាស៊ីមាន ចិន ថៃ ហ្វីលីពីន។ ប្រទេសចិននិងថៃមានការកើនឡើងនៃសេដ្ឋកិច្ចរឹងមាំ និងមានអតផរណាមិនប៉ះពាលធំដុំ។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលជាប់ចំណាត់ថ្នាក់ក្នុងការវាស់ស្ទង់របស់ Bloomberg៖ ១) ប្រទេសម៉ាឡេស៊ី ២) ប្រទេសរុស្ស៊ី ៣) ប្រទេសចិន ៤) ប្រទេសហ្វីលីពីន ៥) ប្រទេសកូឡុំប៊ី ៦) ប្រទេសថៃ ៧) ប្រទេសប៉ូឡូញ ៨) ប្រទេសម៉ិកស៊ិក ៩) ប្រទេសឈីលី ១០) ប្រទេសកូរ៉េ៕ ដោយ៖ លង់ វណ្ណៈ
X
5s