ផលិតផលអាយហ្វូន(iPhone) ដែលផលិតក្នុងប្រទេសចិនអាចនឹងត្រូវជាប់ពន្ធ ១០ភាគរយ
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអេផល បានធ្លាក់ចុះកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី ដូណាលត្រាំ (Donald Trump) បានស្នើរឲ្យសហរដ្ឋអាមេរិកដាក់ពន្ធ ១០ភាគរយទៅលើផលិតផលអាយហ្វូន (iPhone) និងកុំព្យូទ័រឡែតថប ដែលផលិតក្នុងប្រទេសចិន។
ភាគហ៊ុនរបស់ក្រុមហ៊ុនអេផល ដែលមានការធ្លាក់ចុះប្រមាណ ២០ភាគរយក្នុងខែនេះ និងធ្លាក់ចុះចំនួនជិត ០,២ភាគរយកាលពីថ្ងៃអង្គារកន្លេងទៅ។
លោក ដូណាលត្រាំ បានមានប្រសាសន៍ថា លោកនឹងធ្វើការពន្យាការតំឡើងពន្ធទៅលើទំនិញនាដើមឆ្នាំក្រោយទៅដល់ ២៥ភាគរយ ដែលកើនពី ១០ភាគរយ។ ព័ត៍មាននេះកើតឡើងមុន លោក ដូណាលត្រាំ នឹងមានការជួបប្រជុំជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតក្នុងកិច្ចប្រជុំ G-២០ នាពេលខាងមុខ។ ចិនអាចនឹងចរចារបញ្ចុះបញ្ចូលអាមេរិកមិនឲ្យអនុវត្តន៍ការតម្លើងពន្ធដែលនឹងធ្វើឡើងក្នុងខែមករានាឆ្នាំក្រោយ នៅក្នុងកិច្ចជុំនេះ។
ផលិតផលរបស់ក្រុមហ៊ុន អេផល គឺរួចផុតអំពីការយកពន្ធ ប៉ុន្តែនឹងមានការផ្លាស់ប្ដូរនៅពេលដែលលោក ដូណាលត្រាំបន្ថែមទឹកប្រាក់ប្រមានណ២៦៧ ពាន់លានដុល្លារ (ប៊ីលាន) នៃតម្លៃពន្ធទៅលើទំនិញពីប្រទេសចិន។ ការបន្ថែមពន្ធលើផលិតផលអេផលនេះមិនទាន់ត្រូវបានសម្រេចឡើងថាត្រូវកាត់ ១០ ឬ ២៥ ភាគរយនៅឡើយទេ។
អ្នកវិភាគ Toni Sacconaghi បាននិយាយ ២០ភាគរយនៃប្រាកចំណូលរបស់ក្រុមហ៊ុន អេផល ដែលស្មើរនឹង ៥០ ពាន់លានដុល្លារ (ប៊ីលាន)នឹងទទួលរងការកាត់ពន្ធពី ១០ ទៅ២៥ភាគរយ។ លោកបានមានប្រសាសន៍ទៀតថា លោក ដូណាលត្រាំ នឹងធ្វើការតម្លើងពន្ធទៅលើទំនិញរបស់ប្រទេសចិន ហើយសំនួរសួរថា តើប្រទេសចិននឹងឆ្លើយតបបែបណា? តើពួកគេកំពុងតែបង្កបញ្ហាលំបាកទៅដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនអេផលឬទេ? តើពួកគេមិនអនុញ្ញាតិឲ្យផលិតផល អាយហ្វូនថ្មីលក់លើទឹកដៃប្រទេសអាមេរិកឬយ៉ាងណា? មានរឿងជាច្រើនដែលប្រទេសចិនអាចធ្វើបាន ឬបើមិនអញ្ចឹងទេរឿងរ៉ាវនឹងកាន់តែអាក្រក់ឡើង។
លោក ដូណាត្រាំ បានស្នើរសុំឲ្យក្រុមហ៊ុនទាំងអស់ផ្លាស់ប្ដូរទីតាំងប្រសិនបើពួកគេមិនចង់បង់ពន្ធ។ លោក បានមានប្រសាសន៍ប្រាប់ The Wall Street Journal ថា «ខ្ញុំផ្ដល់ជាដំន្មានទៅដល់ក្រុមហ៊ុនទាំងអស់នោះឲ្យសាងសង់រោងចក្រនៅក្នុងសហរដ្ឋអាមេរិកនិងផលិតផលិតផលនៅទីនេះ ហើយពួកគេមានជម្រើសជាច្រើនទៀត»៕
ដោយ៖ លង់ វណ្ណៈ