កត្តាដ៏មានសក្ដានុពលទាំង ៦ ដែលបង្ករលក្ខណៈងាយស្រួលក្នុងការបង្កើតអាជីវកម្មក្នុងប្រទេសថៃ​



ប្រទេសថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ បន្ទាប់ប្រទេសឥណ្ឌូនេស៊ីក្នុងអាស៊ីអាគ្នេយ៍។ ស្ថិតក្នុងប្រទេសដែលមានការរីកចម្រើនលឿនក្នុងតំបន់អាស៊ាន ប្រទេសថៃគឺជាអ្នកនាំចេញដ៏ធំ និងជាកន្លែងបណ្ដុំនៃឧស្សាហ៍កម្ម និងជាអ្នកផលិតនិងនាំចេញផលិតផលសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ មនុស្សជាច្រើនគឺចង់ចាកចេញពីកន្លែងធ្វើការ ហើយបង្កើតនូវវិធីរកស៊ីខ្លួនឯង។ អាជីវកម្មបង្កើតថ្មីក្នុងទីក្រុងបាងកក គឺជាឧទារហណ៍អាចបង្កើតនិងអភិវឌ្ឍនូវដំណើរការថ្មី បើទោះបីជាមានឧបសគ្គខាងភាសានិងវប្បធម៌ក៏ដោយ។ ខាងក្រោមនេះគឺជាធាតុផ្សំសំខាន់ទាំង ៦ សម្រាប់អាជីវកម្មបង្កើតថ្មី៖

១) ទីតាំង

បើទោះបីជាជាទីក្រុងដែលមានវ័យចំណាស់ បាងកកគឺជាទីក្រុងធំទី២ក្នុងអាស៊ីអាគ្នេយ៍ ថ្មីៗនេះទីក្រុងមួយនេះត្រូវបានគេបោះឆ្នោតក្លាយជាទីក្រុងសម្រាប់ធើ្វអាជីវកម្មល្អដាច់គេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ (Best Business City in Southeast Asia)។ ក្នុងនោះ មានវិទ្យាស្ថានហិរញ្ញវត្ថុ មជ្ឈមណ្ឌលធនាគារពាណិជ្ជ និងមានទីតាំងក្រុមហ៊ុនធំជាច្រើន។ បន្ថែមពីនេះ ក៏មានក្រុមហ៊ុនសាជីវកម្មចម្រុះប្រទេសដែលមានទីតាំងនៅក្នុងទីក្រុងបាងកក ដែលក្នុងនោះមានក្រុមហ៊ុនចំនួន ១៥ដែលជាប់ក្នុងបញ្ជីរបស់ Forbes 2000។ បន្ថែមពីនេះទៀត ប្រទេសនេះជាកន្លែងទាកទាញភ្ញៀវទេសចរណ៍ ដែលរួមមានទីតាំងប្រវត្តិសាស្រ្តនិងវប្បធម៌ និងជាមជ្ឈមណ្ឌលទំនើបកម្មនិងទ្រព្យធន។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកំពុងតែរីកចម្រើន ដោយមានប្រជាជនជិត ៧៥ភាគរយ មានប្រព័ន្ធអ៊ិនធឺណែតប្រើប្រាស់។ ជាមួយនឹងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធរឹងមាំ បាងកកមានទីតាំងកំពង់ផែសម្រាប់នាំចេញនាំចូល និងមានអាកាសយាន្តដ្ឋានអន្តរជាតិចំនួន ៧ដែលមានអ្នកធ្វើដំណើររហូតដល់ ១០០ លាននាក់ជាប្រចាំឆ្នាំ។

២) កាត់បន្ថយពន្ធជាការលើកទឹកចិត្ត

ប្រទេសថៃបានបង្កើតនូវការកាត់បន្ថយពន្ធដែលជាផ្នែកមួយជួយទៅដល់សហគ្រិនក្នុងការធ្វើអាជីវកម្ម។ ប្រទេសថៃមានការកាត់បន្ថយពន្ធចាប់ពី ១០% ទៅ ៣០% យោងទៅតាមលក្ខណវិនិច្ឆ័យពិសេសមួយចំនួន។ ការកាត់បន្ថយពន្ធរួមបញ្ចូលទាំងពន្ធនាំចូលនូវគ្រឿងម៉ាស៊ីនដែលនាំចូលដើម្បីប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម ការកាត់បន្ថយពន្ធទៅលើវត្ថុនិងសម្ភារៈប្រើប្រាស់ដើម្បីបង្កើតម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាតិចឡូណូជីជាដើម។ ក្រុមហ៊ុនអាចនាំយកនូវបុគ្គលិកជនជាតិបរទេសមកធ្វើការត្រូវការធ្វើការសុំអនុញ្ញាតិពី Board of Investment ដែលជាភ្ងាក់ងាររបស់រដ្ឋភិបាលដែលជួយជម្រុញឲ្យមានការវិនិយោគបរទេសក្នុងប្រទេសថៃ ជាមុនសិន។ Board of Investment អាចអនុញ្ញាតិឲ្យនាំយកជនបរទេសមកធ្វើការបានត្រូវស្ថិតក្រោមសេចក្ដីណែនាំលំអិតដូចជា ភាពដែលអាចទៅរួចក្នុងការងារ ហើយប្រទេសនេះក៏អនុញ្ញាតិឲ្យជនបរទេសកាន់កាប់ដៃធ្លីដើម្បីធ្វើអាជីវកម្មផងដែរ។ បើទោះបីជាប្រពន្ធកាត់បន្ថយពន្ធរបស់ជាច្រើនក៏ដោយ ប៉ុន្តែអ្នកត្រូវស្វែងរកអ្នកដែលមានជំនាញខាងផ្នែកពន្ធដើម្បីពិភាក្សា ពីព្រោះប្រព័ន្ធពន្ធក្នុងប្រទេសនេះគឺមានភាពស្មុគស្មាញ។

៣) ការបន្ធូរបន្ថយផ្នែកច្បាប់

ដោយាសារតែរដ្ឋាភិបាលមើលឃើញពីសក្ដានុពលនៃឧស្សាកម្មបច្ចេកវិទ្យាមានការកើនឡើង ពួកគេកំពុងតែចាប់ផ្ដើមផ្ដល់នូវការលើកទឹកចិត្តនិងបន្ថែមអត្ថប្រយោជន៍ទៅដល់សហគ្រិន។ Board of Investment របស់ប្រទសថៃបានចាប់ផ្ដើមធ្វើការដើម្បីផ្ដល់នូវឱកាសសម្រាប់អាជីវកម្មទាំងអស់។ ពួកគេបានបង្កើតនូវការអនុញ្ញាតិឲ្យជនបរទេសមានសិទ្ធធ្វើជាម្ចាស់លើអាជីវកម្មនោះ។ វីសាការងារនិងការអនុញ្ញាតិគឺត្រូវបានពន្លឿនសម្រាប់អ្នកដែលទៅរស់នៅនិងធ្វើការនៅទីនោះ។ BIO បានបង្កើតនូវច្បាប់ដែលការពារទៅដល់ក្រុមហ៊ុនពីការប្រកួតប្រជែង និងដើម្បីពង្រឹងការនូវសិទ្ធ គេបានដាក់ការហាមឃាត់ទៅលើការដាក់ផ្ដាច់មុខនៃផលិតផល បង្កើននូវការគ្រប់គ្រងលើការកំណត់ថ្លៃ និងអនុញ្ញាតិឲ្យក្រុមហ៊ុនអាចនាំចេញនូវផលិតផលរបស់ពួកគេ។

៤) ការវិនិយោគ

ទីក្រុងបាងកកគឺជាទីក្រុងនៃទ្រព្យធន និងមានអ្នកវិនិយោគគិនមានសក្ដានុពលជាច្រើនក្នុងទីក្រុងមួយនេះ។ ជំនួយឧបត្តម្ភភាគច្រើនក្នុងទីផ្សាររបស់ក្រុងបាងកកគឺមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក ខណៈពេលដែលសិង្ហបុរី និងប៉េកាំង និងហុងកុង ទាក់ទាញអ្នកវិនិយោគពីអាស៊ី។ ការជួយលើកទឹកចិត្តទៅដល់អ្នកវិនិយោគអាមេរិក និងសហរដ្ឋអាមេរិកបានបង្កើតនូវកតិកាសញ្ញាជាមួយនឹងប្រទេសថៃដែលជួយជម្រុញទីផ្សាររបស់ទីក្រុងបាងកកកាន់តែផុសឡើង នៅពេលដែលអ្នកវិនិយោគអាមេរិកនិងសហគ្រិនចង់ធ្វើការវិនិយោគនៅទីនោះ។ តាមរយៈកតិកាសញ្ញានេះហើយ អ្នកវិនិយោគរបសអាមេរិកអាចទទួលបានសិទ្ធធ្វើអាជីវកម្មក្នុងប្រទេសថៃដោយចំណាយពេលតិចបំផុត។ ខណៈពេលដែលទីផ្សារក្រុមហ៊ុនបង្កើតថ្មីក្នុងទីក្រុងនេះកើនឡើង និងមានក្រុមហ៊ុនជាច្រើននឹងឈានដល់ភាពជោគជ័យ អ្នកវិនិយោគធ្វើការផ្ដោតទៅលើឧស្សាហកម្មបច្ចេកវិទ្យា។ ដូចនេះបណ្ដុំបច្ចេកវិទ្យា ទីក្រុងបាងកកនឹងធ្វើការស្វែងរកការអភិវឌ្ឍបច្ចេកវិទ្យាឲ្យឈានដល់ឆាកអន្តរជាតិ។

៥) ធនធានក្នុងស្រុកនិងកម្លាំងពលកម្ម

ទីក្រុងបាងកកមានធនធានសំខាន់សម្រាប់ក្រុមហ៊ុនបង្កើតថ្មី។ ការរស់នៅក្នុងទីក្រុងបាងកកគឺមានតម្លៃសមរម្យដោយចំណាយតែប្រមាណ ៥១% ឬតិចជាងនេះ បើធៀបទៅនឹងសហរដ្ឋអាមេរិក។ ដោយមានផ្ទះតម្លៃថោក តម្លៃទឹកភ្លើង និងអាហារលក់តាមផ្លូវ ផ្សារ និងភោជនីយដ្ឋាន អ្នកអាចរស់នៅក្នុងប្រទេសនេះដោយមានស្ដង់ការរស់នៅបើធៀបនឹងប្រទេសដទៃទៀត។ បូកផ្សំនឹងតម្លៃរស់នៅសមរម្យ បាងកកក៏ជាទីក្រុងដែលមានបច្ចេកវិទ្យាទំនើប មនុស្សដែលាមានការអប់រំល្អ ដែលទាំងនេះហើយដែលទីក្រុងនេះអាចទាក់ទាញពិភពលោកបាន។ សកលវិទ្យាល័យបានសហការគ្នាជាមួយក្រុមហ៊ុនជាច្រើន ហើយក្រុមហ៊ុនទាំងនោះបានធ្វើការរៀបចំមុខវិជ្ជាបង្រៀន ដោយផ្អែកលើជំនាញដែលត្រូវការសម្រាប់នយោជិករបស់ពូកគេ។ ឧស្សាហកម្មបច្ចេកវិទ្យានឹងត្រូវការជំនាញដែលមានកម្រិតស្ដង់ដារ។ បន្ថែមពីនេះទៀត កន្លែងធ្វើការតែមួយ (co-working space) កំពុងតែរីកដុះដាលដែលបង្កលក្ខណៈងាយស្រួលទៅដល់សហគ្រិនគ្រប់រូប។

៦) ឱកាស ចំនួនមនុស្សពេញវ័យប្រហែល ៨០ ភាគរយនៃមនុស្សពេញវ័យ ដែលមិនមែនជាសហគ្រិនកំពុងតែបង្ហាញនូវការចាប់អារម្មណ៍ទៅលើការបង្កើតអាជីវកម្មនាពេលអនាគត។ ក្នុងចំណោមមនុស្សពេញវ័យសរុប មានមនុស្សជាង ២០ភាគរយដែលជាសហគ្រិន ប៉ុន្តែភាគច្រើននៃសហគ្រិនទាំងនោះស្ថិតក្នុងការធ្វើទីផ្សារអាជីវកម្មបែបប្រពៃណីនៅឡើយ។ ការចាប់ផ្ដើមបង្កើននូវអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាគឺទាមទារពេលវេលាយូរ ថវិការ និងការបណ្ដុះបណ្ដាលថែមទៀតផង។ ដូចនេះហើយមិនទាន់មានអាជីវកម្មណាមួយដែលអាចក្លាយជាអាជីវកម្មស្ដង់ដារនូវឡើយ៕

ដោយ៖ លង់ វណ្ណៈ

X
5s