ទីក្រុងទាំង ១០ ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលផ្ដល់គុណភាពជីវិតរស់នៅល្អដាច់គេក្នុងឆ្នាំ ២០១៨​



ទីក្រុង Vienna ប្រទេសអូទ្រីស ក្លាយជាទីក្រុងជាប់ចំណាត់ថ្នាក់លេខ១ ដែលផ្ដល់គុណភាពជីវិតល្អដាច់គេក្នុងពិភពលោក ខណៈពេលរាជធានី Baghdad របស់ប្រទេសអ៊ីរ៉ាក់ នៅតែស្ថិតក្នុងស្ថានភាពពិបាកដោយសារភ្នក់ភ្លើងសង្គ្រាម នេះបើយោងតាមការវាស់ស្ទង់របស់ក្រុមហ៊ុនព្រឹក្សាយោបល់ Mercer ក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុនខាងលើនេះបានធ្វើការវាស់ស្ទង់ទៅទីក្រុងចំនួន ២៣១ ដោយបានធ្វើការវាស់ស្ទង់លើលក្ខណៈវិនិឆ្ឆ័យដូចជា ស្ថេរភាពនយោបាយ ការថែទាំសុខភាព ការអប់រំ បទឧក្រិដ្ឋ ការកំសាន្ត និងការដឹកជញ្ជូនជាដើម។ អ៊ឺរ៉ុបមានទីក្រុងចំនួន ៨ ក្នុងចំណោមទីក្រុងជាប់ចំណាត់ថ្នាក់ទាំង ១០។ ប្រទេសអាឡឺម៉ង់ និងប្រទសស្វីស មានទីក្រុងចំនួន ៣ ក្នុងចំណោមទីក្រុងទាំង ១០។ ខណៈប្រទេសណូវែលសេឡង់ កាណាដា និងអូស្ត្រាលី មានទីក្រុងចំនួន ១។ ជាមួយនឹងប្រជាជន ១,៨ លាននាក់ ទីក្រុង Vienna ជាប់ចំណាត់ថ្នាក់ក្នុងការវាស់ស្ទង់ ៩ឆ្នាំជាប់គ្នា។ ទីក្រុង Vienna ដេញតាមពីក្រោយដោយទីក្រុង Zurich ប្រទេសស្វីស និងទីក្រុង Auckland ប្រទេស New Zealand និងទីក្រុង Munich ប្រទេសអាឡឺម៉ង់។ ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ ដែលមានគុណភាពជីវិតល្អផ្ដាច់គេ៖ ១) ទីក្រុង Vienna ប្រទេសអូទ្រីស ២) ទីក្រុង Zurich ប្រទេសស្វីស ៣) ទីក្រុង Munich ប្រទេសអាឡឺម៉ង់ ៤) ទីក្រុង Auckland ប្រទេសនូវែលសេឡង់ ៥) ទីក្រុង Vancouver ប្រទេសកាណាដា ៦) ទីក្រុង Dusseldorf ប្រទេសអាឡឺម៉ង់ ៧) ទីក្រុង Frankfurt ប្រទេសអាឡឺម៉ង់ ៨) ទីក្រុង Geneva ប្រទេសស្វីស ៩) ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ១០) ទីក្រុង Basel ប្រទេសស្វីស ដោយ៖ លង់ វណ្ណៈ
X
5s