ស្វែងយល់ពីទីផ្សារមូលបត្រ ធំជាងគេបំផុតក្នុងពិភពលោក!
សេដ្ឋកិច្ចប្រទេសមួយរីកចម្រើន និងលូតលាស់ខ្លាំងដោយសារតែមានវត្ដមានផ្សារមូលចូលរួមផងដែរ។ វិស័យមូលបត្រជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់បណ្ដាប្រទេសភាគច្រើន ជាពិសេសនៅបស្ចឹមប្រទេសតែម្ដង។ ថ្ងៃនេះ Bizkhmer នឹងនាំអ្នកទាំងអស់គ្នា មកងាកមើលផ្សារមូលបត្រដែលធំជាងគេបង្អស់ ដែលស្ថិតនៅក្នុងប្រទេសមហាសេដ្ឋកិច្ចសេដ្ឋកិច្ចធំជាងគេបំផុតក្នុងលោកវិញម្ដង។
គ្រប់គ្នាសុទ្ធតែស្គាល់ថា សហរដ្ឋអាមេរិក ជាមហាអំណាចសេដ្ឋកិច្ចកំពូលលើលោកដែលបានឈរជើងជាប់ក្នុងតំណែងលើគេអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ ជាប្រទេសដែលរីកចម្រើនខ្លាំងក្នុងវិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យា វិស័យមូលបត្រនៅសហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារមានមូលធនទីផ្សារធំ និងជាទីផ្សារដែលមានលក្ខណៈជឿនលឿន និងប្រកួតប្រជែងខ្លាំងមែនទែន។ ជាក់ស្ដែងដូចជាផ្សារហ៊ុន New York Stock Exchange ជាដើម។
New York Stock Exchange ឬ New York Stock Euronex គឺជាក្រុមហ៊ុនមូលបត្រដែលធំជាងគេដែលមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង ញូវយ៉ក ដែលត្រូវបានគេចាត់ទុកថាជាផ្សារមូលបត្រធំជាងគេដោយផ្អែកមូលធនទីផ្សារ នៃចំនួនទឹកប្រាក់សរុបរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់ដែលមានវត្ដមាននៅក្នុងផ្សាមូលបត្រមួយនេះ។ បើតាមការចេញផ្សាយរបស់គេហទំព័រ Stock market dock បានបង្ហាញឱ្យដឹងថា ទំហំទឹកប្រាក់សរុប មានរហូតដល់ ២៤,២២ពាន់ពាន់ (ទ្រីលាន) ដុល្លារដែលមានទំហំធំជាងគេបង្អស់ក្នុងចំណោមផ្សារមូលបត្រធំៗទាំង ៧៩ក្នុងលោក។
នៅក្នុងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៧៩២ជាឆ្នាំដែលផ្សារហ៊ុនញូវយ៉កចាក់ឬសគល់របស់ខ្លួនហើយក៌ មានក្រុមហ៊ុនជើងសារមូលបត្រចំនួន ២៤ ដែលមក ចុះកិច្ចសន្យាជាមួយ ផ្សារមូលបត្រញូយ៉ក។នៅក្នុងឆ្នាំ ១៨១៧ ផ្សារហ៊ុនញូវយ៉កត្រូវបានដាក់ដំណើរការជាផ្លូវការ។នៅក្នុងខណៈពេលនោះផ្សារមូលបត្រញូវយ៉កទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួនប្រាំ ដែលក្នុងនោះមានការបោះផ្សាយមូលបត្របំណុលរដ្ឋាភិបាលចំនួន ៣ក្រុមហ៊ុន និង មូលបត្របំណុលរបស់ធនាគារចំនួន ២ ក្រុមហ៊ុន។
បន្ថែមពីលើនេះទៅទៀតផ្សារមូលបត្រញូវយ៉កត្រូវបាន ក្រុមហ៊ុនផ្សារមូលបត្រ Intercontiental Exchange ទិញយកក្នុងតម្លៃ ១១ពាន់លាន(ប៊ីលាន)ដុល្លាសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៣ ដែលធ្វើឲ្យក្រុមហ៊ុនផ្សារមូលបត្រមួយនេះរឹតតែធំធាត់ជាងមុន។
ផ្សារមូលបត្រញូវយ៉ក់ចាប់ផ្ដើមជួញដូរពីថ្ងៃចន្ទ ដល់ សុក្រ ពីម៉ោង ៩:៣0ព្រឹក ដល់ ម៉ោង ៤:00 រសៀល។
ដោយ ច័ន្ទលាភ