សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សំខាន់ៗប្រចាំសប្ដាហ៍​



ដូច​សប្ដាហ៍​សព្វ​មួយ​ដង​ ​ថ្ងៃ​នេះ​គេហទំព័រ​​ Bizkhmer សូម​ធ្វើ​ការ​សង្ខេប​ជូន​លោក​អ្នក​នូវ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ក្នុង​ប្រទេស​ ដើម្បី​​​ផ្ដល់​ជា​ដំណឹង និង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​​​របស់​លោក​អ្នក ដោយក្នុង​នោះ​​ Bizkhmer​បាន​​ដកស្រង់​ចេញ​ពី​សាព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​ ​និង​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​ ៥​​ គឺ​ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ រស្មី​កម្ពុជា កោះ​សន្តិភាព ​និង ​Khmer Time។

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​​គេហទំព័រ​សារព័ត៌មាន​ Khmer Times ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំ​ពី​ក្រុមហ៊ុន​ចិន​ នឹង​ដំឡើង​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ខេត្ត​ព្រះ​សីហនុ​។ ក្រុមហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ចិន​​ បាន​ប្រកាស​ផែន​ការសាងសង់រោងចក្រមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ។ នៅ​ក្នុង​កិច្ចប្រជុំ​​ ​កាល​ពីថ្ងៃ​អង្គារ​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម លោក Hongjian Wang ប្រធាន​ក្រុមហ៊ុន Suzhou Zhongchu Puhua Electric Tecnology Co. , Ltd​ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនរបស់​លោកកំពុងពិចារណា​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​ សម្រាប់​​​កោះ​សន្ដិភាព ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី ដំណាច់​ត្រីមាស​ទី​3 ទុន​វិនិយោគ​កម្ពុជាមាន​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ។ ដំណាច់ត្រីមាស​ទី​៣​ឆ្នាំ​នេះ ទំហំ​ទុន​វិនិយោគ​នៅ​កម្ពុជា​សម្រេច​បាន​ទឹកប្រាក់​ជិត​ ៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គម្រោង​វិនិយោគ​ទាំងនោះ​បាន​បង្ហាញ​ថា អ្នក​វិនិយោគ​ចិន​នៅ​តែ​នាំមុខ​គេ​នៅ​​ប្រទេស​កម្ពុជា ។ យោង​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ម្សិលមិញ​ថា កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ១៧០​នៅ​ក្នុង​រយៈពេល​ ៩​ខែ​ ដើមឆ្នាំ​២០១៨​នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​ ៤,៧​ពាន់​លាន​ដុល្លារ ។ ក្នុង​ចំណោម​​គម្រោង​វិនិយោគ​នោះ មាន​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១១៤ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ ៤​ពាន់​លាន​ដុល្លារ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ​៥៦​គម្រោង ដែល​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ជិត ​៧០០​លាន​ដុល្លារ ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

តាម​រយៈស្ថាប័ន​ដដែល​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី ថៃ​បោះទុន​​១០​​លាន​ដុល្លារ​សង់​ផ្សារ​ទំនើប​ Big C​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត។ ក្រុមហ៊ុន​ដ៏​ធំ​របស់​ថៃ បាន​សម្រេច​បោះទុន​ប្រមាណ​១០​លាន​ដុល្លារ ដើម្បី​វិនិយោគ​សាងសង់​ផ្សារ​ទំនើប ​Big C នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ អ្នក​វិនិយោគ​ក្នុងស្រុក លោក សុខ ហ៊ា​ង ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​​ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា កន្លង​មក​ថា លោក​បាន​ជួប​ជាមួយ​អ្នក​វិនិយោគ​ថៃ​រួច​ហើយ ពួក​គេ​បាន​ប្រាប់​ថា​ផ្សារ​ទំនើប​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​អំឡុង​ខែធ្នូ​ខាង​មុខ ហើយ​ភាពយឺត​យ៉ាវ​នៃ​ការ​សាងសង់​ផ្សារ​នេះ ដោយសារ​ក្រុមហ៊ុន​មិន​ទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា ៖« តាម​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នក​វិនិយោគ​ថៃ​បាន​ឲ្យ​ដឹង​ថា ផ្សារ​ទំនើប​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ ២,៥​ហិ​កតា ក្នុង​នោះ​ដី​សម្រាប់​សាងសង់​ផ្សារ​មាន​ទំហំ​ ១,៥​ហិ​កតា និង​ដី​១​ហិ​កតា​ទៀត​បម្រុង​ទុក​សម្រាប់​ចំណត​យានយន្ត​។ លោក​បន្ត​ថា ៖« ផ្សារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ជាប់​នឹង​គម្រោង Empire »​។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​សាព័ត៌មាន​ភ្នំពេញ​បុស្ដិ៍ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី​ កម្មវិធី​លើក​កម្ពស់​តម្លៃ​ស្រូវ ដំណើរ​ការ​ជា​ផ្លូវការ។ គម្រោង​ BlocRice ដែល​​បង្កើត​ឡើ​ង​ដើ​ម្បី​ពង្រឹង​តម្លា​ភាព​ក្នុង​ជំ​នួញ​​​ស្រូវ​-អង្ករ ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ BlockChain ​ដើម្បី​ត​ភ្ជា​ប់​កសិ​ករ​ទៅ​ចង្វាក់​ផ្គត់​ផ្គង់​សក​ល​ ត្រូវ​បាន​ប្រ​កាស​ដាក់​ឲ្យ​ដំ​ណើរ​កា​រ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍​​ដោយ​រំ​ពឹង​ថា​ នឹង​ជួយ​ធ្វើ​​ឲ្យ​កសិ​​ករ​ទទួល​បាន​តម្លៃ​កសិ​ផល​របស់​គេ​ខ្ពស់​ជាង​មុន​។ គម្រោង​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោ​យ​អង្គការ Oxfam​ កម្ពុជា​ ដោយ​មាន​​​ភាគី​ចូល​រួម​ជា​កសិ​ករ​ដាំ​ស្រូវ​សរី​រាង្គ ​ក្រុម​ហ៊ុន​កែ​ច្នៃ​នាំ​ចេញ​ ក្រុម​ហ៊ុន​ផលិត​ផលិត​ផល​ពី​អង្ករ​នៅ​​​ប្រ​ទេស​ ហូឡង់​ ​និង​អ្នក​ទិញ​។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចំពោះ​សាព័ត៌មាន​ រស្មី​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​ចេញ​ផ្សាយ​អំពី កម្ពុជា -​ប៊ុលហ្គារី ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​៖ ដោយៈ​មូល​សម្បត្តិ​/ភ្នំពេញ​:​តប​តាម​ការអញ្ជើញ​របស់លោក​ស្រី Nikolina Angelkova រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​គណៈប្រតិភូ​ក្រសួង បាន​ចូលរួម ​សមាជ​អន្តរជាតិ​លើក​ទី​២ ស្តីពី​អរិយធម៌​ពិភពលោក និង​ខ្សែ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ (The 2nd International Congress on World Civilization and Historical Routes) ដែល​រៀបចំឡើង​ក្រោម​កិច្ចសហការ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក និង​រដ្ឋាភិបាល​ប៊ុលហ្គារី (​ក្រសួងទេសចរណ៍​ប៊ុលហ្គារី​) កាលពី​ថ្ងៃទី​១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត​៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s