​នៅ​ពេល​​មាន​​កំហុស​​ណា​មួយ ​ត្រូវ​​​​​​ធ្វើ​រឿង​​ទាំង​៣​យ៉ាង​នេះជាបន្ទាន់​ ​ដើម្បី​​​​កុំ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​!​



​រាល់​ពេល​ដែល​មនុស្ស​​ធ្វើ​អ្វី​មួយ ​គឺ​ជៀស​មិន​ផុត​ពី​ការ​សាង​កំហុស​នោះ​ទេ​។ ​​ការ​សាង​កំហុស​ ​មិន​ទាន់​ចាត់ទុកថា ​ជា​រឿង​បរាជ័យ​នោះ​ទេ ​ប៉ុន្តែ​​ការ​​ព្រងើយកន្តើយ ​និង​ ​​​បណ្ដោយ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ ​គឺ​ជា​ការ​បរាជ័យ​។ ​ដើម្បី​កុំ​ឲ្យ​​អ្វីៗ​កាន់​តែ​អាក្រក់​​ ​​​លោក​Zig Ziglar ​​​អ្នក​និពន្ធ​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ ​បាន​ផ្តល់​គន្លឹះ​៣​សំខាន់​​នៅ​ពេល​សាង​កំហុស​ណា​មួយ​៖ ​

១) ​​ចាត់​ទុក​កំហុសជា​​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​កាន់​ដំណោះស្រាយ​៖​ ​​សូម​​កុំ​បណ្ដោយ​ឲ្យ​កំហុស​​ ​​បំបាក់​ទឹក​ចិត្ត​របស់​អ្នក​​ឲ្យ​សោះ​។ ត្រូវ​​គិត​ថា​ ​​គ្មាន​នរណា​ម្នាក់​ចង់​ខុស​នោះ​ទេ ​ប៉ុន្តែ​វា​ជា​រឿង​ជៀស​មិន​ផុត ដូច្នេះ​ហើយ ​បើ​ជ្រុល​ជា​ខុស​ទៅ​ហើយ​​ ​​គឺ​ត្រូវ​តែ​គិត​ថា ​វា​ជា​ផ្លូវ​ដែល​អាច​នាំ​ទៅ​រក​ដំណោះ​ស្រាយ​ ​​ហើយ​កុំ​គេចវេះ​ឲ្យ​សោះ​។

២) ​​ទទួល​ស្គាល់​កំហុស​៖ ​អ្នក​គ្មាន​ថ្ងៃ​អាច​កែប្រែ​កំហុស​​បាន​ឡើយ​ ដរាប​ណា​អ្នក​មិន​ទទួល​ស្គាល់​ថា ខ្លួន​ឯង​បាន​ធ្វើ​ខុស​។ ​​ដូច្នេះ​​​សូម​កុំ​ក្បត់​ការ​ពិត​ឲ្យ​សោះ​។

៣) ​​ត្រូវ​ចងចាំ​ថា ​​រាល់​ពេល​ដែល​អ្នក​ព្រងើយកន្តើយ​ជា​មួយ​​កំហុស​ ​គឺ​ជា​រឿង​អវិជ្ជមាន៖ ​រាល់​ពេល​ដែល​សាង​កំហុស​ ​​គឺ​​មិន​ត្រូវ​នៅ​ស្ងៀម ​ឬ ​ព្រងើយកន្តើយ​ជា​ដាច់ខាត​ ​ពោល​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដោះ​ស្រាយ​វា​ជា​បន្ទាន់​ ​ដើម្បី​កុំ​ឲ្យ​អ្វីៗ​កាន់​តែ​ធ្ងន់ធ្ងរ​៕ ​

 

ដោយ​៖​​រតនា វិចិត្រ

X
5s