អាមេរិកគឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេ ដេញតាមពីក្រោយដោយចិន ក្នុងឆ្នាំ ២០១៧​



ចំនួនសរុបនៃមហាសេដ្ឋីគឺកំពុងតែកើនឡើងទាំងនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗទៀត ដោយចំនួននេះកើនឡើងរហូតដល់ទៅ ២ ១៥៨នាក់ទូទាំងពិភពលោក្នុងឆ្នាំ២០១៧ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញ។ បើយោងតាមរបាយការណ៍ចុងក្រោយពី UBS និង PwC ទឹកប្រាក់សរុបរបស់មហាសេដ្ឋីទាំងនោះមានការកើនឡើង ១៩% ដែលស្មើនឹង ៨,៩ លានលានដុល្លារ (ទ្រីលាន) ក្នុងឆ្នាំ ២០១៧ ដែលចំនួននេះត្រូវគេគិតថាជាការកើនឡើងដ៏ខ្ពស់បំផុតក្នងប្រវត្តិសាស្ត្រ។ ការកើនឡើងដ៏លឿននេះមើលឃើញថាមកពីតំបន់ចំនួនពីរគឺ អាស៊ី (ជាពិសេសប្រទេសចិន) និងអាមេរិក។ អាមេរិកបានបន្ថែមមហាសេដ្ឋីចំនួន ៥៣នាក់បន្ថែមទៀតក្នុងឆ្នាំ ២០១៧ ដែលស្មើនឹងការកើនឡើង ៤% ដែលធ្វើឲ្យអាមេរិកមានចំនួនមហាសេដ្ឋីសរុប ៥៨៥ នាក់ ដែលគិតជាទឹកប្រាក់សរុបរបស់អ្នកទាំងនេះគឺស្មើនឹង ១២៥ ពាន់លានដុល្លារ (ប៊ីលាន)។ ចំនួនមហាសេដ្ឋីចិនបានកើនឡើងយ៉ាងលឿនដែលស្មើនឹងមហាសេដ្ឋីពីរនាក់ក្នុងមួយសប្ដាហ៍។ ចិនបន្ថែមមហាសេដ្ឋី ១០៦នាក់ក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែមានមហាសេដ្ឋីចំនួន ៥១ រូបធ្លាក់ចេញពីតារាងមហាសេដ្ឋី។ ជាសរុបទៅ ប្រទេសចិនមានការកើនឡើងនៃចំនួនមហាសេដ្ឋី ៥៥នាក់បន្ថែម ដែលចំនួនសរុបមាន ៣៧៣ នាក់ក្នុងឆ្នាំ ២០១៧។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៦ ចិនមានមហាសេដ្ឋីតែ១៦នាក់ប៉ុណ្ណោះ៕ ដោយ៖ លង់ វណ្ណៈ
X
5s