សញ្ញាណប្រាកដមួយថា iPhone 7 Plus នឹងមានកាមេរ៉ាភ្លោះ Dual Lens មែន!
បើដូចទៅនឹងពាក្យចចាមអារ៉ាមមែននោះ កំពូលទូរស័ព្ទ iPhone 7 ដែលចេញឆ្នាំនេះនឹងពិសេស ប្ដូរប្រវត្តិសាស្ត្រក្នុងត្រកូល iPhone របស់ Apple មិនខាន។ តាមរបាយការណ៍ថ្មីមួយឱ្យដឹងថា Apple ពេលនេះ អាចកំពុងទាក់ទងជាមួយក្រុមហ៊ុនផ្គត់ផ្គង់កាមេរ៉ា ដើម្បីនាំយកកាមេរ៉ា dual lens ទៅបំពាក់នៅលើ iPhone 7 Plus។ ដៃគូផ្គត់ផ្គង់ទាំងនោះ ត្រូវគេរាយការណ៍ថា ជាក្រុមហ៊ុនចិន និងជប៉ុន ហើយក្រុមហ៊ុន Largan Technology របស់តៃវ៉ាន់ក៏បានផ្ញើគំរូកាមេរ៉ាទៅដល់ Apple សម្រាប់ធ្វើតេស្តហើយដែរ។