ថ្ងៃ​មុន​និយាយ​អំពី​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា ថ្ងៃ​នេះ​ស្វែង​យល់​ពី​ទីផ្សារមូលបត្រ​សេដ្ឋកិច្ច​



ប្រទេសមីយ៉ាន់ម៉ា ឬ ភូមាជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​សម្បូរទៅ​ដោយ ធនធានធម្មជាតិ ដែលមានដូចជា ប្រេង ត្បូង ឧស្ម័ន ធម្មជាតិនិងធនធានរ៉ែផ្សេងៗ ។ ប្រទេសមីយ៉ាន់ម៉ាជាប្រទេសមួយដែលធ្លាប់ជាប្រទេសក្រីក្រ និង​មានបញ្ហាខាងផ្នែក សេដ្ឋ​កិច្ចយ៉ាងធ្ងន់ធ្ងរប៉ុន្ដែនៅពេលដែលលោកស្រីអង់សាន សូជីឡើង​កាន់កាប់​តំណែង​ជានាយកមន្រ្ដីនៃប្រទេសមីយ៉ាន់ម៉ាបាន ធ្វើឲ្យសេដ្ឋកិច្ចមួយនេះកែប្រែ និង លូតលាស់ឡើងវិញ។ ដោយ​ឡែក បើ​និយាយ​អំពី​ទីផ្សារមូលបត្រមីយ៉ាន់ម៉ាវិញ បើតាមការសិក្សារស្រាវជ្រាវមានអាយុ ២២ ឆ្នាំមក​ហើយ ចំពោះក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារមូលបត្រ​មីយ៉ាន់ម៉ា​​ទើប​តែ​មាន ៥ ក្រុមហ៊ុន​ប៉ុណ្ណោះ​ បើតាមការ​ចេញផ្សាយរបស់ផ្សារមូលបត្រមីយ៉ាន់ម៉ា។ ផ្សារមូលបត្រមីយ៉ាន់ម៉ាបង្កើតឡើងដោយក្រុមហ៊ុនពីរសហការគ្នា  គឺ ធនាគារសេដ្ឋកិច្ច​មីយ៉ាន់ម៉ា និង​ វិទ្យាស្ថានសិក្សារស្រាវជ្រាវដាយវ៉ា បង្កើតឡើងក្នុងឆ្នាំ ១៩៩៦។ ​សព្វថៃ្ងក្រុមហ៊ុនផ្សារមូលបត្រមីយ៉ាន់មានមូលធនទីផ្សារសរុប ៥៧២,៤៤លាន​ដុល្លារ៕ ដោយ៖ ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រមីយ៉ាន់ម៉ា  
X
5s