​​Healthogo​ (ហេលស៍ អូ ហ្គូ)​ ​របស់​កម្ពុជា​​នឹង​ប្រកួត​ជា​មួយ​ប្រទេសក្នុង​តំបន់​នៅ​​កម្មវិធី​ “The Tigers' Lair" ​​ម៉ាឡេស៊ីចុង​ខែនេះ​



Healthogo​ (ហេលស៍ អូ ហ្គូ)​ ​របស់​កម្ពុជា ត្រូវ​បាន​ជ្រើស​រើស​​ឱ្យ​ធ្វើ​ជា​តំណាង​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី  The Tigers' Lair នៅ​ថ្ងៃ​ទី​២៧ និង​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ ខាង​មុខ​នេះ ​នា​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពីខ្លួន​បាន​​ជាប់​ក្នុង​វគ្គ​ប្រជែង​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​កម្មវិធី Cambodia Pitching Level កាល​ពី​ដើម​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​រៀប​ចំដោយ​សមាគមន៍​អ្នក​វិនិយោគ​កម្ពុជា (CIC)​។  បន្ទាប់ពី​ការ​វាយតម្លៃ និង​ដាក់ពិន្ទុ​​ដោយ​យក​ចិត្ត​ទុក​ដាក់ពី​សំណាក់គណកម្មការ​​​ អាជីវកម្មដែលជាម្ចាស់ជ័យ​លាភី​នៅក្នុងកម្មវិធី " Cambodia Pitching Level​ " ​បានទៅលើ Healthogo​ (ហេលស៍ អូ ហ្គូ)​ ដែល​ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ប្រើប្រាស់​ក្នុង​គោល​ដៅ​បង្ក​ភាពងាយស្រួល​សម្រាប់​សាធារណជន​ក្នុង​ការ​សម្រេច​ចិត្ត​នានា​ទាក់ទង​នឹង​សុខភាព និង​សម្រាប់​គ្រប់​ភាគី​ក្នុង​វិស័យ​សុខាភិបាល​សម្រាប់​ប្រើប្រាស់។ ខាងក្រោមនេះគឺជាអាជីវកម្មទាំង ១០ ដែល​នឹង​​ចូលរួម​​ប្រកួតវគ្គផ្ដាច់ព្រាត់នៅម៉ាឡេស៊ីចុង​ខែ​វិច្ឆិកា នេះ៖ ១) ប្រទេសមីយ៉ាន់ម៉ា៖ Kargo ២) ប្រទេសថៃ៖ Medvine Limited ៣) ប្រទេសវៀតណាម៖ Ekid Studio ៤) ប្រទេសសិង្ហបុរី៖ Parcel Perform ៥) ប្រទេសកម្ពុជា៖ Healthogo ៦) ប្រទេសម៉ាឡេស៊ី៖ JomPaw Malaysia Sdn Bhd ៧) ប្រទេសម៉ាឡេស៊ី៖ AdEasy ៨) ប្រទេសម៉ាឡេស៊ី៖ Naluri ៩) ប្រទេសឥណ្ឌូណេស៊ី៖ Crowde ១០) ប្រទេសហ្វីលីពីន៖ Veer Immersive Technologies "The Tigers' liar" គឺ​ជា​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​បទ​បង្ហាញ​អំពី​ផែន​ការ​អាជីវកម្ម រៀបចំ​ឡើង​ដោយ ASEAN Angel Alliance (AAA) ដែល​នឹងមាន ក្រុមហ៊ុន Startup ចំនួន 10 តាមតំបន់នៅតំបន់អាស៊ាន នឹង​ត្រូវ​បាន​ជ្រើស​រើសនិង​ផ្តល់​ឱកាស ដើម្បី​ធ្វើ​បទបង្ហាញ​អាជីវកម្មទៅកាន់ Angel Investors ចំនួន 200+ វិនិយោគិន ដែល​នឹង​ប្រារព្ធ​ឡើង​នៅថ្ងៃ​ទី 27 ដល់ 28 ខែវិច្ឆិកា ឆ្នាំ 2018 នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ASEAN Angel Alliance (AAA) គឺជាវេទិកាសហការគ្នាមួយធ្វើឡើងសម្រាប់អ្នកវិនិយោគអាជីវកម្មបង្កើតថ្មីៗ (angel investors) និងមុខជំនួញប្រព័ន្ធ ecosystem ដែលដំណើរការក្នុងប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើការសហប្រតិបត្តិការនិងធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក។ AAA គឺជាវេទិការអព្យាក្រិត្ ឯករាជ្យ និងមិនមានជាប់ពាក់ពន្ធនឹងនយោបាយ។ សកម្មភាពរបស់ AAA គឺផ្អែកលើមូលដ្ឋានទ្វេរភាគី ឬពហុភាគីដើម្បីជម្រុញចំណងទំនាក់ទំនងរវាងសមាជិកទាំងអស់។ AAA គឺត្រូវបានបង្កើតឡើងដោយស្ថិតក្រោមអនុសារណៈយោគយល់គ្នាដែលប្រតិបត្តិដោយសមាជិករបស់ខ្លួនក្នុងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវបានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ដោយសហការជាមួយ MBAN Summit 2016៕
X
5s